ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ក្មេងប្រុសម្នាក់ត្រូវបានគេបង្ខំឱ្យដូរអាវចេញភ្លាមមុនពេលឡើងយន្តហោះ ដោយសារថាអាវគាត់មានរូបពស់ អាចធ្វើឱ្យអ្នកដំណើរដទៃភ័យបាន

    BY autoadmin December 27, 2019
    ក្មេងប្រុសម្នាក់ត្រូវបានគេបង្ខំឱ្យដូរអាវចេញភ្លាមមុនពេលឡើងយន្តហោះ ដោយសារថាអាវគាត់មានរូបពស់ អាចធ្វើឱ្យអ្នកដំណើរដទៃភ័យបាន

    ក្មេងប្រុសម្នាក់ឈ្មោះថា Stevie Lucas អាយុ ១០ឆ្នាំ ជនជាតិនូវែលសេឡង់ ត្រូវបង្ខំចិត្តប្តូរអាវចេញភ្លាមមុនពេលឡើងជិះយន្តហោះ ដោយសារថាវាគួរឱ្យខ្លាចខ្លាំងពេក។ ហេតុការណ៍នេះបានកើតឡើងបន្ទាប់ពីក្មេងប្រុស និងគ្រួសារត្រឡប់ពីអា​ហ្វ្រិកខាងត្បូង ដើម្បីទៅជួបលោកតាលោកយាយរបស់គេ។ លុះពេលមកដល់ព្រលានយន្តហោះ Johannesburg រៀបនឹងឡើងយន្តហោះទៅហើយ មន្ដ្រីត្រួតពិនិត្យនៅទីនោះក៏បានប្រាប់ពួកគេថា ពស់ជ័រ ឬសូម្បីតែអាវមានព្រីនរូបពស់ពីលើមិនអាចដាក់តាមខ្លួនបានទេ។ មូលហេតុគឺថា វាអាចធ្វើឱ្យប៉ះពាល់ដល់អារម្មណ៍របស់អ្នកដំណើរ ឬអាកាសយានិក។

    គួរឱ្យដឹងដែរថា ក្មេងប្រុស Stevie Lucas មកពីទីក្រុង Wellington បានធ្វើដំណើរជាលើកទីបីរបស់គាត់ទៅកាន់អាហ្វ្រិកខាងត្បូង កាលពីថ្ងៃទី១៧ ខែធ្នូ ដោយសារវាជាស្រុកកំណើតរបស់ម្តាយគាត់។ គាត់មានចំណាប់អារម្មណ៍យ៉ាងខ្លាំងចំពោះពស់សត្វ ពីងពាង និងសត្វល្អិត ដូចជាឪពុករបស់គាត់ ហើយពួកគេតែងតែទៅហាងលក់របស់ក្មេងលេងដែលមានលក់សត្វជ័រទាំងនោះ។ យ៉ាងណាមិញក្រុមគ្រួសាររបស់ក្មេងប្រុសក៏បានផ្ញើអ៊ីមែលទៅព្រលាន Johannesburg របស់អាហ្វ្រិកខាងត្បូងសុំការបំភ្លឺផងដែរ ប៉ុន្តែខណៈពេលនេះពួកគេនៅមិនទាន់បានចម្លើយនៅឡើយ៕

    អត្ថបទ៖ លីដា

    Share This Post: