អន្តរជាតិ
ព្យុះទីហ្វុង Phanfone បានបោកបក់មកលើប្រទេសហ្វីលីពីន និងបានសម្លាប់មនុស្សយ៉ាងហោចណាស់ ២០នាក់
BY autoadmin
December 27, 2019
ព្យុះទីហ្វុងដ៏មានឥទ្ធិពលមួយ បានបោកបក់មកលើប្រទេសហ្វ៊ីលីពីនក្នុងឱកាសបុណ្យណូអែល និងបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ២០នាក់ បានស្លាប់។ វាបណ្តាលឱ្យមានការបាក់ដី និងទឹកជំនន់នៅទូទាំងប្រទេស ហើយអាជ្ញាធរមូលដ្ឋាននិយាយ ថាមនុស្សជាច្រើនកំពុងបាត់ខ្លួននៅឡើយ។ ព្យុះនេះឈ្មោះថា Phanfone បានបោកបក់មកលើកោះសាម៉ាភាគកណ្តាល កាលពីយប់ថ្ងៃអង្គារ ដោយនាំមកនូវភ្លៀងធ្លាក់ខ្លាំង និងខ្យល់បក់ខ្លាំង។ របាយការណ៍និយាយថា អគារ និងផ្ទះនៅលើកោះភាគកណ្តាលត្រូវបានបំផ្លិចបំផ្លាញ ហើយអាជ្ញាធរកំពុងប្រើប្រាស់សាលារៀន និងកន្លែងពាណិជ្ជកម្មជាជម្រកបន្ទាន់ ខណៈមនុស្សជិត ៦០,០០០នាក់ ត្រូវបានគេជម្លៀសចេញ៕




អត្ថបទ៖ លីដា