បងប្អូនខ្មែររកស៊ីនៅប្រទេសថៃ សូមប្រុងប្រយ័ត្ន ព្រោះនៅថៃអាកាសធាតុនឹងចុះត្រជាក់
ថៃ៖មន្ទីរឧតុនិយមថៃបានចេញសេចក្តីប្រកាសមួយដោយបញ្ជាក់ថា សីតុណ្ហភាពនៅក្នុងប្រទេសថៃនឹងមានការប្រែប្រួលគួរឲ្យតក់សម្គាល់ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ ដូចនេះសូមប្រជាពលរដ្ឋទាំងអស់កុំមានការភ្ញាក់ផ្អើល និងត្រៀមសម្របខ្លួនទៅតាមការប្រែប្រួលអាកាសធាតុជាក់ស្តែងនៅតាមតំបន់ផ្សេងៗគ្នាដូចខាងក្រោមនេះ៖

-ក្រុងបាងកក៖មានអ័ព្ទនៅពេលព្រឹក។ សីតុណ្ហភាពអប្បបរមាដល់ ២៣-២៥ អង្សាសេ និងអតិបរមាដល់ ៣៣-៣៥ អង្សាសេ។
-តំបន់ភាគខាងជើង៖ សីតុណ្ហភាពអប្បបរមាដល់ ១៣-១៩ អង្សា និងអតិបរមា ៣០-៣៦ អង្សាសេ។ សីតុណ្ហភាពអាចធ្លាក់ចុះដល់ ៥-១០ អង្សាសេនៅលើកំពូលភ្នំ។
-តំបន់ភាគជើងឆៀងខាងលិច៖ ពេលព្រឹកមានភ្លៀងនៅតំបន់ដាច់ស្រយាល។ សីតុណ្ហភាពអប្បបរមាដល់ ១៦-២០ អង្សា និងអតិបរមាដល់ ៣២-៣៣ អង្សាសេ។ សីតុណ្ហភាពអាចធ្លាក់ចុះដល់ ៩-១៣ អង្សាសេនៅលើកំពូលភ្នំ។
-តំបន់កណ្ដាល៖ មានអ័ព្ទនៅពេលព្រឹក។ សីតុណ្ហភាពអប្បបរមាដល់ ២១-២២ អង្សា និងអតិបរមាដល់ ៣៣-៣៥ អង្សាសេ។
-តំបន់ភាគខាងកើត៖ អាចមានអ័ព្ទនៅពេលព្រឹកនិងមានភ្លៀងភ្លាក់នៅតំបន់ដាច់ស្រយាល។ សីតុណ្ហភាពអប្បបរមាដល់ ២០-២៤ អស្សាសេ និងអតិបរមាដល់ ៣២-៣៤ អង្សាសេ។
-តំបន់ភាគខាងត្បូងប្រទេស (ឆ្នេរសមុទ្រខាងកើត)៖ អាចមានភ្លៀងផ្គរនៅ ១០ ភាគរយនៃផ្ទៃដី។ សីតុណ្ហភាពអប្បបរមាដល់ ២១-២៤ អង្សាសេ និងអតិបរមាដល់ ៣១-៣៤ អង្សាសេ។ កម្ពស់រលកទឹកសមុទ្រអាចឡើងដល់ ១ ម៉ែត្រ។
-តំបន់ខាងត្បូងប្រទេស (ឆ្នេរសមុទ្រខាងលិច)៖ អាចមានភ្លៀងផ្គរនៅ ១០ ភាគរយនៃផ្ទៃដី។ សីតុណ្ណភាពអប្បបរមាដល់ ២២-២៤ អង្សា និងអតិបរមាដល់ ៣២-៣៤ អង្សាសេ។ កម្ពស់រលកទឹកសមុទ្រអាចឡើងដល់ ១-២ ម៉ែត្រក្នុងពេលដែលមានព្យុះ៕
អត្ថបទ៖ ភក្តី