ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    បុរសម្នាក់ត្រូវផ្ដន្ទាទោសឱ្យជាប់គុក ១ឆ្នាំ ពីបទដុតទង់ជាតិចិនពេលស្រវឹងស្រា

    BY autoadmin December 28, 2019
    បុរសម្នាក់ត្រូវផ្ដន្ទាទោសឱ្យជាប់គុក ១ឆ្នាំ ពីបទដុតទង់ជាតិចិនពេលស្រវឹងស្រា

    បុរសម្នាក់ទៀតហើយដែលត្រូវបានគេដាក់គុក ដោយសារតែស្រវឹងហើយទៅជះកំហឹងលើទង់ជាតិចិន។ ប្រភព shanghai បានឱ្យដឹងថា បន្ទាប់ពីបាត់ទូរស័ព្ទដៃ បុរសដែលមានឈ្មោះថា Liu បានទាញទង់ជាតិចិន ហើយដុតវានៅលើទីសាធារណៈនៅក្នុងស្រុក Zhongxian នៅទីក្រុង Chongqing កាលពីថ្ងៃទី៩ ខែតុលា។ គាត់បាននិយាយថា ពេលនោះគាត់ស្រវឹងមិនដឹងខ្លួននោះទេ ប៉ុន្តែយ៉ាងណាក៏ដោយការស្រវឹងគឺមិនអាចយកជាលេសនោះទេ។ ជាក់ស្តែងតុលាការបានប្រកាសកាលពីថ្ងៃពុធថា ពួកគេបានកាត់ទោសឈ្មោះ Liu ឱ្យជាប់ពន្ធនាគាររយៈពេល ១ឆ្នាំ ពីបទបំពានលើទង់ជាតិរបស់ប្រទេសចិន។

    វាជារឿងខុសច្បាប់នៅក្នុងប្រទេសចិនក្នុងការ “ដុត បំផ្លាញ់ ធ្វើឱ្យស្មោកគ្រោក ឬជាន់ឈ្លី” លើទង់ជាតិចិន។ ក្នុងករណីមានបទល្មើសតូចតាចជនល្មើសអាចត្រូវបានឃុំខ្លួនរហូតដល់ ១៥ថ្ងៃ ខណៈដែលក្នុងករណីធ្ងន់ធ្ងរជាងនេះពួកគេអាចជាប់ពន្ធនាគាររហូតដល់ ៣ឆ្នាំ។ កាលពីខែតុលាកន្លងទៅ​ ក៏មានបុរសម្នាក់នៅ Hangzhou ត្រូវបានចាប់ខ្លួនពីបទដកទង់ជាតិចិនចេញពីខ្លោងទ្វារអគារអាផាតមិន និងបំផ្លាញចោលខណៈពេលដែលគាត់ស្រវឹងផងដែរ៕

    អត្ថបទ៖ លីដា

    Share This Post: