ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    កុំចេះតែហ៊ាន! យុវជនម្នាក់ត្រូវកាត់ទោសឲ្យជាប់គុក ដោយសារតែបង្ហោះម៉ូតូតាមដងផ្លូវ តែសាមីខ្លួនថាមិនបានបង្ហោះឡើយ គ្រាន់តែចង់សាកម៉ូតូទើបជួសជុលហើយប៉ុណ្ណោះ

    BY autoadmin December 30, 2019
    កុំចេះតែហ៊ាន! យុវជនម្នាក់ត្រូវកាត់ទោសឲ្យជាប់គុក ដោយសារតែបង្ហោះម៉ូតូតាមដងផ្លូវ តែសាមីខ្លួនថាមិនបានបង្ហោះឡើយ គ្រាន់តែចង់សាកម៉ូតូទើបជួសជុលហើយប៉ុណ្ណោះ

    ម៉ាឡេស៊ី៖ ការបង្ហោះម៉ូតូអាចជាសកម្មភាពដ៏ពេញនិយមមួយក្នុងចំណោមក្មេងស្ទាវ បើទោះជាសាធារណៈទូទៅមើលឃើញថា វាគឺជាការជិះម៉ូតូប្រកបដោយគ្រោះថ្នាក់ដ៏ដោយ។ បើពិនិត្យទៅមើលទិដ្ឋភាពច្បាប់វិញ ការបង្ហោះម៉ូតូនៅលើផ្លូវសាធារណៈគឺជាបទល្មើសចរាចរណ៍ដ៏ធ្ងន់ធ្ងរមួយ ព្រោះបើកើតមានបញ្ហាអ្វីមួយភ្លាមវាមិនបានបង្កគ្រោះថ្នាក់ត្រឹមតែអ្នកបើកបរម៉ូតូនោះទេ តែអ្នកដំណើរផ្សេងទៀតក៏អាចរងគ្រោះថ្នាក់ដូចគ្នាដែរ។

    ជាក់ស្តែងយុវជនម៉ាឡេស៊ីម្នាក់ មានឈ្មោះថា Kota Kinabalu ត្រូវតុលាការកាត់ទោសឲ្យជាប់គុកអស់រយៈពេល ១៤ ខែ និងពិន័យជាប្រាក់រហូតដល់ ​ ៥ ០០០ RM (១ ២១១ ដុល្លារអាម៉េរិក) ក្រោយរូបគាត់បានបង្ហោះម៉ូតូនៅលើផ្លូវសាធារណៈ។ នៅមុខតុលាការយុវជនវ័យ ២១ ឆ្នាំរូបនេះ បានសារភាពថា រូបគេគ្រាន់តែចង់សាកម៉ូតូតែប៉ុណ្ណោះ ក្រោយជួសជុលរួច រូបគេគ្មានបំណងចង់បង្ហោះម៉ូតូឡើយ។ យ៉ាងណាក្តី ការដោះសារនេះគ្មានប្រសិទ្ធភាពឡើយ ហើយគាត់ត្រូវតែទទួលទោសតាមផ្លូវច្បាប់៕

    អត្ថបទ៖ ភក្តី

    Share This Post: