ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    វេជ្ជបណ្ឌិតចិនដែលបានកែហ្សែនកូនភ្លោះ ដើម្បីកុំឱ្យឆ្លងមេរោគអេដស៍បន្តពីឪពុកកាលពីឆ្នាំមុន ពេលនេះត្រូវបានតុលាការកាត់ទោសឱ្យជាប់គុក ៣ឆ្នាំ

    BY autoadmin December 30, 2019
    វេជ្ជបណ្ឌិតចិនដែលបានកែហ្សែនកូនភ្លោះ ដើម្បីកុំឱ្យឆ្លងមេរោគអេដស៍បន្តពីឪពុកកាលពីឆ្នាំមុន ពេលនេះត្រូវបានតុលាការកាត់ទោសឱ្យជាប់គុក ៣ឆ្នាំ

    អ្នកវិទ្យាសាស្ត្រជនជាតិចិនម្នាក់ ដែលនៅពីក្រោយការសាកល្បងបង្កើតទារិកាភ្លោះតាមវិធីសាស្ត្រកែហ្សែន ពេលនេះត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល៣ឆ្នាំ។ ពោលគឺរយៈពេលជិត ១ឆ្នាំហើយ ដែលក្រុងប៉េកាំងបាននិយាយថា លោកសាស្រ្តាចារ្យនឹងត្រូវបានដាក់ទណ្ឌកម្មចំពោះការអនុវត្ត ដែលអាចមានបញ្ហាដល់អនាគតទារិកាភ្លោះនេះ។ រំលឹកដែរថា សាស្រ្តាចារ្យលោក He Jiankui បានប្រកាសកាលពីឆ្នាំ២០១៨ថា គាត់បានកែហ្សែនរបស់ក្មេងស្រីភ្លោះឈ្មោះថា លូលូ និងណាណា ដើម្បីធ្វើឱ្យពួកគេមានភាពស៊ាំនឹងមេរោគអេដស៍។

    កាលនៅឆ្នាំនោះមានការជជែកវែកញែក និងរិះគន់យ៉ាងច្រើនពីក្រុមអ្នកស្រាវជ្រាវ ក៏ដូចជាពិភពលោកទាំងមូល។ របាយការណ៍ក៏បានបង្ហាញថា លោក Jiankui គាត់បានចូលរួមក្នុងការចាប់កំណើតកូនបង្កើតមួយបន្ថែមទៀតផងដែរ ដែលនេះវាកាន់តែធ្វើឱ្យគាត់កាន់តែខុស ទោះបីជាការបង្កើតនោះជោគជ័យក៏ដោយ។ អ្នកជំនាញខាងហ្សែនចិនម្នាក់នេះហាក់ដូចជាមានមោទកភាពចំពោះការរកឃើញនេះណាស់ ប៉ុន្តែបានជួបប្រទះនូវព័ត៌មានមិនល្អ ដោយសារថាលោក Jiankui គឺកំពុងរំលោភក្រមសីលធម៌មនុស្ស។

    លោក He Jiankui ត្រូវជាប់ពន្ធនាគាររយៈពេល ៣ឆ្នាំ និងពិន័យជាប្រាក់ចំនួន ៣លានយ័ន (៤៣០,០០០ដុល្លារអាមេរិក) ពីបទអនុវត្តឱសថខុសច្បាប់។ មិត្តរួមការងារ ២នាក់របស់គាត់ ក៏ត្រូវបានកាត់ទោសដាក់ពន្ធនាគារ និងពិន័យផងដែរ។ ក្រុមស៊ើបអង្កេតបានចោទប្រកាន់លោក He Jiankui ថា បានផ្តល់មូលនិធិដល់គម្រោងនេះ ដើម្បីស្វែងរកកិត្តិនាមផ្ទាល់ខ្លួន។ យោងទៅតាមការកាត់ក្តីរបស់តុលាការដែលបានដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ អ្នកវិទ្យាសាស្ត្ររូបនេះជាប់ទោស «រំលោភលើបទប្បញ្ញត្តិជាតិក្នុងការស្រាវជ្រាវវិទ្យាសាស្ត្រ និងការព្យាបាលវេជ្ជសាស្ត្រ»៕

    អត្ថបទ៖ លីដា

    Share This Post: