ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អត់ច្រលំគេមែន! ភ្ញៀវទេសចរណ៍ចិន ៣ នាក់ ត្រូវផ្តន្ទាទោសឲ្យជាប់គុក និងពិន័យជាប្រាក់ជិត ១ លានដុល្លារ ក្រោយពួកគេនាំគ្នាទៅខួងភ្នំថ្មដែលជាសម្បត្តិបេតិភណ្ឌពិភពលោក

    BY autoadmin January 3, 2020
    អត់ច្រលំគេមែន! ភ្ញៀវទេសចរណ៍ចិន ៣ នាក់ ត្រូវផ្តន្ទាទោសឲ្យជាប់គុក និងពិន័យជាប្រាក់ជិត ១ លានដុល្លារ ក្រោយពួកគេនាំគ្នាទៅខួងភ្នំថ្មដែលជាសម្បត្តិបេតិភណ្ឌពិភពលោក

    ចិន៖ ភ្ញៀវទេសចរណ៍ជនជាតិចិន ៣នាក់ ត្រូវបានតុលាការផ្ដន្ទាទោសឲ្យជាប់គុក និងនិព័យជាប្រាក់សរុបជិត ១ លានដុល្លារ ក្រោយពួកគេបាននាំគ្នាខួងភ្នំថ្មមួយ ដែលអង្គការ UNESCO ទើបតែបានសម្រេចដាក់បញ្ចូលជាសម្បត្តិបេតិភណ្ឌពិភពលោកកាលពីឆ្នាំ ២០១៨ កន្លងទៅនេះ។ ភ្នំថ្មមួយនេះមានឈ្មោះថា “Giant Python of the Mountain” ឬជាខេមរភាសាមានន័យថា “ភ្នំពស់ថ្លាន់យក្ស” មានទីតាំងស្ថិតនៅក្នុងខេត្ត Jiangxi ភាគខាងត្បូងប្រទេសចិន។

    ភ្នំពស់ថ្លាន់យក្សមានកម្ពស់ ១២៨ ម៉ែត្រ ហើយនៅកន្លែងខ្លះភ្នំនេះមានអង្កត់ផ្ចិតត្រឹមតែ ៧ ម៉ែត្រប៉ុណ្ណោះ ដែលវាជាចំណុចងាយនឹងបង្កគ្រោះថ្នាក់មួយសម្រាប់អ្នកដែលចង់ឡើងលើកំពូលភ្នំ។ ដើម្បីផ្ដល់ភាពងាយស្រួលក្នុងការឡើងលើកំពូលភ្នំ ក្រុមភ្ញៀវទេចរណ៍ទាំង ៣ នាក់ខាងលើបានសម្រេចខួចថ្មភ្នំសរុបចំនួន ២៦ កន្លែង ដែលការខួងនេះបានធ្វើខូចខាតផ្ទៃថ្ម និងសោភណ្ឌភាពភ្នំយ៉ាងខ្លាំង។ ក្រោយធ្វើសកម្មភាពខុសឆ្គងដូចបានរៀបរាប់ខាងលើនេះ តុលាការសម្រេចផ្តន្ទាទោសឲ្យភ្ញៀវទេសចរណ៍ម្នាក់ជាប់គុក ១ ឆ្នាំ និង ២ នាក់ផ្សេងទៀតជាប់គុកម្នាក់ ៦ខែ​ ហើយពួកគេត្រូវពិនិយជាប្រាក់សរុបរួមចំនួន ៦ លានយន់ (៨៥៨ ០០០ ដុល្លារអាម៉េរិក)៕

    អត្ថបទ៖ ភក្តី

    Share This Post: