ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    Starbucks ប្រទេសថៃនឹងចាប់ផ្ដើមប្រើបំពង់បឺតក្រដាស ចាប់ពីដើមអាទិត្យក្រោយតទៅ

    BY autoadmin January 3, 2020
    Starbucks ប្រទេសថៃនឹងចាប់ផ្ដើមប្រើបំពង់បឺតក្រដាស ចាប់ពីដើមអាទិត្យក្រោយតទៅ

    លោក Nednapa Srisamai នាយកគ្រប់គ្រងកាហ្វេ Starbucks ប្រទេសថៃបានមានប្រសាសន៍ថា គោលនយោបាយរបស់ Starbucks នៅក្នុងប្រទេសថៃ គឺនឹងផ្លាស់ប្តូរទៅជាប្រើបំពង់បឺតក្រដាសទូទាំងប្រទេស។ ចាប់ពីថ្ងៃទី០៦ ខែមករា នេះតទៅ អតិថិជនទាំងអស់ត្រូវបានអញ្ជើញឱ្យកាត់បន្ថយការប្រើប្រាស់ផ្លាស្ទិច និងចូលរួមបេសកកម្មបរិស្ថានរបស់ Starbucks ដើម្បីបញ្ឈប់ការប្រើប្រាស់បំពង់ផ្លាស្ទិចនៅតាមហាង Starbucks នៅទូទាំងពិភពលោកនៅឆ្នាំ២០២០។

    សម្រាប់បំពង់ក្រដាសដែល Starbucks បានផ្លាស់ប្តូរថ្មីនេះ គឺផលិតចេញពីក្រដាសដែលមិនប៉ះពាល់ដល់បរិស្ថាន និងអាចបំបែកបាន ដែលត្រូវបានបញ្ជាក់ដោយ Forest Steward Council® ដែលជាអង្គការមិនរកប្រាក់ចំណេញនៅក្នុងប្រទេសអាឡឺម៉ង់ ដែលមានគោលបំណងធ្វើឱ្យប្រសើរឡើងនូវការគ្រប់គ្រងព្រៃឈើនៅជុំវិញពិភពលោក។ វាមានពីរទំហំដែលត្រូវជ្រើសរើស គឺទំហំស្តង់ដារ និងទំហំធំ បន្ថែមសម្រាប់ភេសជ្ជៈមាន toppings ។ នេះគឺដើម្បីរក្សាបទពិសោធផឹកកាហ្វេល្អសម្រាប់អតិថិជនដូចកាលពីមុន ហើយក៏ជួយកាត់បន្ថយការប្រើប្រាស់បំពង់ផ្លាស្ទិចជាង ៣៩លានដុំក្នុងមួយឆ្នាំផងដែរ៕

    អត្ថបទ៖ លីដា

    Share This Post: