ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    សហរដ្ឋអាមេរិកបញ្ជូនទាហានចំនួន ៣,០០០នាក់ បន្ថែមទៀតទៅកាន់មជ្ឈឹមបូព៌ា

    BY autoadmin January 4, 2020
    សហរដ្ឋអាមេរិកបញ្ជូនទាហានចំនួន ៣,០០០នាក់ បន្ថែមទៀតទៅកាន់មជ្ឈឹមបូព៌ា

    សហរដ្ឋអាមេរិកកំពុងដាក់ពង្រាយទាហានប្រមាណ ៣,០០០នាក់ បន្ថែមទៀតទៅកាន់មជ្ឈឹមបូព៌ា ដែលជាវិធានការបង្ការទុកជាមុនដើម្បីឆ្លើយតបនឹងព្រឹត្តិការណ៍ថ្មីៗនៅក្នុងតំបន់។ ក្រសួងការពារជាតិបានបង្ហើបឱ្យដឹងនៅថ្ងៃសុក្រនេះថា កម្លាំងឆ្លើយតបភ្លាមៗនៃកងពលអាកាសទី៨២ ដែលមានមូលដ្ឋាននៅ Fort Bragg រដ្ឋ North Carolina នឹងត្រូវបញ្ជូនទៅគុយវ៉ែត (Kuwait) ។ មន្ទីរប៉ង់តាហ្គោនក៏ធ្លាប់បាននិយាយដែរថា ទាហានប្រមាណ ៧៥០នាក់ នឹងត្រូវបញ្ជូនទៅតំបន់នោះភ្លាមៗ ខណៈដែលបាតុកម្មដែលផ្តោតលើស្ថានទូតអាមេរិកនៅទីក្រុងបាកដាដ បានផ្ទុះអំពើហិង្សាជាបន្ដបន្ទាប់។

    ក្រសួងបាននិយាយថា ទាហានជាច្រើននឹងត្រូវបញ្ជូនទៅក្នុងប៉ុន្មានថ្ងៃខាងមុខទៀត។ រដ្ឋបាលអាមេរិករបស់ប្រធានាធិបតី ដូណាល់ ត្រាំ ក៏បានបញ្ជូនសមាជិកសេវាកម្មអាមេរិកទៅកាន់មជ្ឈឹមបូព៌ាម្តងហើយម្តងទៀត ចាប់តាំងពីខែឧសភាឆ្នាំមុន ដោយលើកឡើងពីការគំរាមកំហែងពីអ៊ីរ៉ង់។ ពោលគឺមានកម្លាំងសរុបមានប្រហែល ១៤,០០០នាក់ គិតមកទល់ពេលនេះ។ ក្រុមអ្នកវិភាគនិយាយថា កងទ័ពបន្ថែមអាចនឹងជំរុញភាពតានតឹងដែលកំពុងតានតឹងស្រាប់រវាងអាមេរិក និងអ៊ីរ៉ង់៕

    អត្ថបទ៖ លីដា

    Share This Post: