ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    បុរសម្នាក់បោះកាក់សុំសំណាងចូលក្នុងស្លាបយន្តហោះ ទីបំផុតត្រូវគេឃាត់ខ្លួន និងពិន័យជាប្រាក់ចំនួន ១៧,២០០ ដុល្លារអាមេរិក

    BY autoadmin January 4, 2020
    បុរសម្នាក់បោះកាក់សុំសំណាងចូលក្នុងស្លាបយន្តហោះ ទីបំផុតត្រូវគេឃាត់ខ្លួន និងពិន័យជាប្រាក់ចំនួន ១៧,២០០ ដុល្លារអាមេរិក

    បុរសជនជាតិចិនដែលទើបតែបានជិះយន្តហោះថ្មីថ្មោងលើកដំបូងម្នាក់ត្រូវបានគេឃាត់ខ្លួន និងពិន័យឱ្យបង់ប្រាក់ចំនួន ១៧,២០០ ដុល្លារអាមេរិក ពីបទបោះកាក់ «សំណាងល្អ» ចូលទៅក្នុងម៉ាស៊ីនយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ចិន Lucky Air ។ បុរសម្នាក់នោះមានឈ្មោះថា Lu Chao មានអាយុ ២៨ឆ្នាំ គាត់បានសារភាពថា ពិតជាបានបោះកាក់សុំសំណាងល្អនោះពិតមែន នៅពេលដែលគាត់ត្រូវចេញដំណើរពីព្រលានយន្តហោះ Anqing Tianzhushan ភាគខាងកើតប្រទេសចិន។ គួរឱ្យដឹងដែរថា ករណីបោះកាក់សុំសំណាងនេះ មិនមែនជាលើកទីមួយក្នុងប្រទេសចិននោះទេ។

    ការពិតទៅរឿងរ៉ាវរបស់គាត់គឺតាំងតែពីខែកុម្ភៈ ឆ្នាំ២០១៩ មកម៉្លេះ ហើយគាត់ក៏បានបង្ហាញខ្លួននៅតុលាការ កាលពីក្នុងខែកក្កដាផងដែរ ប៉ុន្តែសេចក្តីសម្រេចទើបតែត្រូវបានផ្សព្វផ្សាយជាសាធារណៈថ្មីៗនេះប៉ុណ្ណោះ។ ការហោះហើរត្រូវបានលុបចោល បន្ទាប់ពីបុគ្គលិកអាកាសចរណ៍បានប្រទះឃើញកាក់ចំនួន ២ នៅលើដីក្បែរម៉ាស៊ីនយន្តហោះ។ ការត្រួតពិនិត្យសុវត្ថិភាពក៏ត្រូវបានអនុវត្តឡើង ដែលធ្វើឱ្យអ្នកដំណើរជាប់គាំង ខណៈពេលដែលជើងហោះហើរជំនួសត្រូវបានរៀបចំ។ លោក Lu Chao នៅពេលនោះត្រូវបានប៉ូលីសឃុំខ្លួនអស់រយៈពេល ១០ថ្ងៃ ពីបទរំខានដល់សណ្តាប់ធ្នាប់សាធារណៈ ប៉ុន្តែត្រូវតុលាការសម្រេចឱ្យសងសំណងរដ្ឋប្បវេណីនាពេលថ្មីៗនេះ៕

    អត្ថបទ៖ លីដា

    Share This Post: