ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    មនុស្សជាង ១លាននាក់ បានមកចូលរួមទទួលសាកសពលោកឧត្តមសេនីយ៍ Qassem Soleimani ហើយពួកគេគ្រោងនឹងធ្វើពិធីបុណ្យយ៉ាងធំមួយទៀតនៅថ្ងៃច័ន្ទនេះ

    BY autoadmin January 6, 2020
    មនុស្សជាង ១លាននាក់ បានមកចូលរួមទទួលសាកសពលោកឧត្តមសេនីយ៍ Qassem Soleimani ហើយពួកគេគ្រោងនឹងធ្វើពិធីបុណ្យយ៉ាងធំមួយទៀតនៅថ្ងៃច័ន្ទនេះ

    ពិធីបុណ្យសពឧត្តមសេនីយ៍ជាន់ខ្ពស់លោក Qassem Soleimani បានចាប់ផ្តើមនៅជុំវិញប្រទេសអ៊ីរ៉ង់ បន្ទាប់ពីលោកត្រូវបានអាមេរិកធ្វើឃាតដោយប្រើដ្រូនទម្លាក់មីស៊ីលនៅឯទីក្រុងបាកដាដ។ មឈូសរបស់លោកឧត្តមសេនីយ៍បានមកដល់ប្រទេសអ៊ីរ៉ង់កាលពីថ្ងៃអាទិត្យ ហើយត្រូវបានផ្លាស់ទៅភាគអាគ្នេយ៍នៃក្រុង Ahvaz ហើយបន្ទាប់មកទៅកាន់ទីក្រុង Mashhad ទីក្រុងពិសិដ្ឋរបស់ស៊ីអ៊ីស្លាម (Shia Muslim) សម្រាប់ពិធីបុណ្យសពទ្រង់ទ្រាយធំមួយ។ នៅក្នុងពិធីបុណ្យដ៏ធំនេះទីភ្នាក់ងារសារព័ត៌មានរដ្ឋអ៊ីរ៉ង់រាយការណ៍ថា មានមនុស្សជាងមួយលាននាក់បានចូលរួម។

    មឈូសរបស់លោកឧត្តមសេនីយ៍ Qassem Soleimani ក៏គ្រោងនឹងយកទៅក្រុងតេហេរ៉ង់នៅថ្ងៃច័ន្ទ ដើម្បីធ្វើពិធីបុណ្យធំមួយទៀតផងដែរ។ រដ្ឋាភិបាលក៏កំពុងអំពាវនាវឱ្យប្រជាជនចូលរួមក្នុងពិធីបុណ្យនេះ ដោយប្រកាសថ្ងៃបុណ្យនេះជាថ្ងៃសម្រាកបុណ្យជាតិ។ គួរឱ្យដឹងដែរថា លោក Qassem Soleimani ជាឥស្សរជនយោធា និងអ្នកការទូតសំខាន់បំផុតនៅក្នុងគោលនយោបាយអ៊ីរ៉ង់ស្តីពីមជ្ឈឹមបូព៌ា។ គាត់មានប្រជាប្រិយភាព និងគួរឱ្យគោរពណាស់ ហើយជាវីរៈបុរសនៅអ៊ីរ៉ង់ទាំងមូលផងដែរ។ ដូច្នេះហើយមរណភាពរបស់គាត់បានធ្វើឱ្យប្រជាជាតិទាំងមូល ហាក់ដូចជាកាន់ទុក្ខចំពោះមរណភាពរបស់គាត់ ជាមួយនឹងកំហឹងកាន់តែខ្លាំងឡើងទៅកាន់សហរដ្ឋអាមេរិក៕

    អត្ថបទ៖ លីដា

    Share This Post: