ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    BREAKING NEWS! យន្តហោះរបស់អ៊ុយក្រែនដឹកអ្នកដំណើរ ១៨០នាក់ បានធ្លាក់នៅក្បែរទីក្រុងតេអេរ៉ង់ ប្រទេសអ៊ីរ៉ង់

    BY autoadmin January 8, 2020
    BREAKING NEWS! យន្តហោះរបស់អ៊ុយក្រែនដឹកអ្នកដំណើរ ១៨០នាក់ បានធ្លាក់នៅក្បែរទីក្រុងតេអេរ៉ង់ ប្រទេសអ៊ីរ៉ង់

    យន្តហោះដឹកអ្នកដំណើររបស់អ៊ុយក្រែនមួយគ្រឿង ដែលដឹកអ្នកដំណើរ និងអាកាសយានិកចំនួន ១៨០នាក់ បានធ្លាក់នៅក្បែរទីក្រុងតេអេរ៉ង់ ប្រទេសអ៊ីរ៉ង់ ។ យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានឱ្យដឹងថា យន្តហោះ Boeing 737 បានធ្លាក់នៅជិតអាកាសយានដ្ឋានអន្តរជាតិតេអេរ៉ង់ (Tehran Imam Khomeini International Airport) ។ BNO Media បានរាយការណ៍ពីឧប្បត្តិហេតុកាលពីយប់ថ្ងៃអង្គារ (ម៉ោងក្នុងស្រុក) និងបាននិយាយថា យន្ដហោះបានទទួលរងនូវបញ្ហាបច្ចេកទេស បន្ទាប់មកបានធ្លាក់ចុះប៉ុន្មាននាទីបន្ទាប់ពីហោះឡើងនៅទីក្រុងតេអេរ៉ង់។ របាយការណ៍នេះបានធ្វើឡើងបន្ទាប់ពីប្រធានាធិបតីអ៊ីរ៉ង់ Hassan Rouhani ត្រូវបានគេចោទប្រកាន់ពីបទគំរាមកំហែងអាមេរិក ជាមួយការវាយប្រហារ Lockerbie បន្ទាប់ពីលោកបាននិយាយបញ្ឆិត​បញ្ឆៀងអំពីការបំផ្ទុះគ្រាប់បែកក្នុងយន្តហោះឆ្នាំ១៩៨៨ ដែលបានសម្លាប់មនុស្ស ២៧០នាក់។

    លោក Hassan Rouhani ធ្វើការតបតថា អាមេរិកមិនគួរគំរាមអ៊ីរ៉ង់ទេ ហើយអាមេរិកគួរតែ “ចងចាំលេខ ២៩០” យោងទៅលើឧប្បត្តិហេតុមួយនៅពេលកងទ័ពជើងទឹកអាមេរិកបានបាញ់ទម្លាក់យន្ដហោះដឹកអ្នកដំណើរអ៊ីរ៉ង់ដោយចៃដន្យ នៅឈូងសមុទ្រពែរ្ស កាលពីខែកក្កដា ឆ្នាំ១៩៨៨ ដោយសម្លាប់មនុស្ស ២៩០នាក់។ អ្នកជំនាញមជ្ឈឹមបូព៌ាខ្លះបានចាត់ទុកនេះជាឯកសារយោងមួយ ចំពោះការវាយប្រហារភេរវកម្ម Lockerbie ដែលកាលនោះគ្រាប់បែកត្រូវបានបំផ្ទុះលើជើងហោះហើរ Pan Am flight 103 នៅប្រទេសស្កុតលែន កាលពីខែធ្នូ ឆ្នាំ១៩៨៨ សម្លាប់មនុស្ស ២៧០នាក់ ពោលគឺប៉ុន្មានខែបន្ទាប់ពីជើងហោះហើរលេខ 655 របស់អ៊ីរ៉ង (Iran Air Flight 655) បានធ្លាក់ និងសម្លាប់អ្នកដំណើរទាំងអស់ ២៩០នាក់។

    ប្រទេសលីប៊ីតែងតែត្រូវបានគេស្តីបន្ទោសចំពោះការវាយប្រហារភេរវកម្ម Lockerbie ហើយភ្នាក់ងារស៊ើបការណ៍សម្ងាត់ម្នាក់របស់ពួកគេត្រូវបានជាប់ពន្ធនាគារនៅស្កុតឡេនពីបទវាយប្រហារភេរវកម្ម។ ប៉ុន្តែអ្នកស៊ើបការណ៍បស្ចិមប្រទេសជឿថា ទីក្រុងតេអេរ៉ង់បានដើរតួក្នុងការវាយប្រហារ និងការសម្លាប់នេះ ដើម្បីសងសឹកចំពោះការដែលជើងហោះហើរ Iran Air Flight 655 ត្រូវបានអាមេរិកបាញ់ទម្លាក់។ ឥឡូវនេះការវិលត្រឡប់ដ៏សាហាវរបស់ Hassan Rouhani បានក្លាយជារឿងភាគថ្មីវិញទៀតហើយ ដែលធ្វើឱ្យស្ថានការណ៍កាន់តែពិបាកស្មាន៕

    អត្ថបទ៖ លីដា

    Share This Post: