សាហាវមែន! និស្សិតប្រុសរៀនថ្នាក់បណ្ឌិតម្នាក់បានចាប់រំលោភបុរសគ្នាឯងបានសម្រេចរហូតដល់ជាង១០០នាក់
អង់គ្លេស៖ និស្សិតប្រុសកំពុងសិក្សាថ្នាក់បណ្ឌិតម្នាក់ត្រូវបានចាប់ខ្លួនពីបទរំលោភបំពានផ្លូវភេទទៅលើមនុស្សប្រុសចំនួន ១៣៦ នាក់ផ្សេងគ្នា។ និស្សិតរូបនេះមានឈ្មោះថា Reynhard Sinaga ជាជនជាតិឥណ្ឌូនេស៊ី មានអាយុ ៣៦ ឆ្នាំ និងបានទៅសិក្សាថ្នាក់បណ្ឌិតផ្នែកសង្គមវិទ្យានៅក្នុងសាកលវិទ្យាល័យ leeds ក្នុងប្រទេសអង់គ្លេស។ ប៉ូលិសជំនាញរបស់អង់គ្លេសបានឲ្យដឹងថា លោក Reynhard Sinaga តែងចេញទៅផឹកស្រានៅតាមក្លឹបរាត្រីនានា ហើយបន្ទាប់មកគាត់បានបបួលបុរសក្មេងៗម្តងមួយៗឲ្យមកគេងនៅផ្ទះរបស់គាត់ ហើយពេលមកដល់ផ្ទះគាត់ គាត់បានបង្អកស្រាឲ្យក្រុមបុរសក្មេងៗទាំងនោះស្រវឹងជោគជាំ ហើយក៏ធ្វើសកម្មភាពរំលោភផ្លូវភេទ និងថែមទាំងបានថតវីដេអូនៃសកម្មភាពទាំងនោះទុកទៀត។
ក្រោយថតវីដេអូនៃសកម្មភាពរួមភេទជាមួយបុរសដូចគ្នារួចហើយ លោក Reynhard Sinaga តែងចែករំលែកវីដេអូទាំងនោះទៅកាន់ក្រុមមនុស្សខ្ទើយដូចជារូបលោក ដើម្បីបង្អួតគេថាគាត់បានដេកជាមួយប្រុសក្មេងជាច្រើននាក់។ សកម្មភាពនេះបានផ្តើមកើតមាននៅក្នុងឆ្នាំ ២០១៤ ហើយរហូតដល់ឆ្នាំ ២០១៧ ទើបប៉ូលិសបានដឹងរឿងនេះ និងសម្រេចឃុំខ្លួនលោក Reynhard Sinaga ជាបណ្ដោះអាសន្ន ហើយថ្មីៗនេះទៀតទើបតុលាការអង់គ្លេសសម្រេចផ្តន្ទាទោសគាត់ជាផ្លូវការដោយគេបានរកឃើញថា គាត់បានប្រព្រឹត្តិបទល្មើសចំនួន ១៥០ ករណី ក្នុងនោះ ១៣៦ ករណីជាគឺជាករណីរំលោភផ្លូវភេទទៅកាន់បុរសក្មេងៗចំនួន ១៣៦ នាក់ផ្សេងគ្នាផងដែរ។ បើតាមតុលាការអង់គ្លេសបានបញ្ជាក់ថា ករណីរំលោភមួយនេះគឺជាករណីរំលោភដែលមានជនរងគ្រោះច្រើនបំផុតនៅក្នុងប្រវត្តិសាស្រ្តនៃប្រទេសអង់គ្លេសផងដែរ៕

អត្ថបទ៖ ភក្តី



