ទីក្រុងបាងកករបស់ថៃប្រឈមនឹងខ្យល់កខ្វក់កើនឡើងជាថ្មីម្ដងទៀត
បាងកក៖ កំហាបភាគល្អិតនិចល PM2.5 ស្ថិតនៅកម្រិតមិនមានសុវត្ថិភាព នៅក្នុងតំបន់ចំនួន ៣៨ ក្នុងទីក្រុងបាងកក និងខេត្តជិតខាងរបស់ខ្លួននៅព្រឹកថ្ងៃពុធ ដែលជំរុញឱ្យនាយកដ្ឋានត្រួតពិនិត្យការបំពុលបរិស្ថានព្រមានអំពីសកម្មភាពចេញខាងក្រៅ។ នាយកដ្ឋាន និងរដ្ឋបាលក្រុងបាងកកបានរាយការណ៍ថា កម្រិត PM2.5 ស្ថិតនៅក្នុងតំបន់គូសពណ៌ទឹកក្រូច ក្នុងតំបន់ចំនួន ៣៨ ដែលមានកម្រិតគុណភាពខ្យល់ចាប់ពី ៤០-៧១មីក្រូក្រាមក្នុងមួយម៉ែត្រគូប។

ខេត្ត Samut Prakan មានខ្យល់អាក្រក់បំផុត ដែលមានកម្រិតគុណភាពខ្យល់ ៧១ មីក្រូក្រាមក្នុងមួយម៉ែត្រគូប បន្ទាប់មកគឺស្រុក Krathum Baen នៅ Samut Sakhon និងសង្កាត់ Bung Kum ក្នុងរាជធានីបាងកក ដែលមានចំនួនកម្រិត ៧០ មីក្រូក្រាម/គូប។ តំបន់ដែលមិនមានសុខភាពល្អផ្សេងទៀតនៅក្នុងទីក្រុងបាងកកគឺ Bang Khuntien, Bang Na, Pathumwan, Thon Buri និងស្រុក Wang Thonglang, ស្រុក Muang នៃខេត្ត Nakhon Pathom, ស្រុក Pakkret នៃខេត្ត Nonthaburi, ស្រុក Khlong Luang នៃខេត្ត Pathum Thani, ស្រុក Phra Pradaeng នៃខេត្ត Samut Prakan ជាដើម។ នាយកដ្ឋានបានណែនាំឱ្យប្រជាជននៅតំបន់ដែលរងផលប៉ះពាល់ ត្រូវនៅខាងក្នុងផ្ទះប្រសិនបើអាច និងពាក់ម៉ាស់ ឬម៉ាស់ N95 នៅពេលពួកគេចេញទៅខាងក្រៅ៕




អត្ថបទ៖ លីដា