ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ចាប់តាំងពីមានការត៉វានៅហុងកុងជាងកន្លះឆ្នាំមកនេះ ប៉ូសីលបានរឹបអូសទូរស័ព្ទពីបាតុករបានជិត ៤,០០០គ្រឿង

    BY autoadmin January 9, 2020
    ចាប់តាំងពីមានការត៉វានៅហុងកុងជាងកន្លះឆ្នាំមកនេះ ប៉ូសីលបានរឹបអូសទូរស័ព្ទពីបាតុករបានជិត ៤,០០០គ្រឿង

    ប្រធានសន្តិសុខក្រុងបាននិយាយក្នុងកិច្ចប្រជុំមួយថា ប៉ូលីសហុងកុងបានរឹបអូសទូរស័ព្ទដៃជាង ៣,៧០០គ្រឿង ដែលត្រូវបានប្រើដោយក្រុមបាតុករ នៅក្នុងប៉ុន្មានខែចុងក្រោយនៃការតវ៉ាដែលកំពុងបន្តកើតមាន។ ប៉ុន្តែយ៉ាងណាក៏ដោយវាកំពុងត្រូវបានគេចោទជាសំណួរថា តើអាចទេប្រសិនបើរដ្ឋាភិបាលរបស់ពួកគេបំពានសិទ្ធិរបស់ពួកគេដោយការដាក់បង្កប់ spyware ឬឆែករកព័ត៌មានផ្ទាល់ខ្លួនរបស់ពួកគេ តាមរយៈឧបករណ៍ចល័តទាំងនោះ? បញ្ហានេះត្រូវបានសមាជិកសភាលោក Charles Mok ចោទសួរទៅប្រធានសន្តិសុខក្រុងលោក John Lee ប៉ុន្តែលោកប្រធានសន្តិសុខបានច្រានចោលចំពោះមន្ទិលនេះ។

    ប្រធានសន្ដិសុខលោក John Lee និយាយថា៖ «យោងតាមច្បាប់ហុងកុងទីភ្នាក់ងារអនុវត្តច្បាប់មានការទទួលខុសត្រូវក្នុងការការពារ និងរកឱ្យឃើញឧក្រិដ្ឋកម្ម ដើម្បីការពារអាយុជីវិត និងទ្រព្យសម្បត្តិរបស់ពលរដ្ឋ។ ក្នុងរយៈពេលនៃការអនុវត្តការទទួលខុសត្រូវរបស់ពួកគេ ទីភ្នាក់ងារអនុវត្តច្បាប់អាចអនុវត្តការស្វែងរក និងការរឹបអូសរបស់ពួកគេ ដែលត្រូវបានបញ្ជាក់ដោយច្បាប់ពាក់ព័ន្ធ និងរឹបអូស ហើយពិនិត្យវត្ថុផ្សេងៗរបស់ជនល្មើសដែលសង្ស័យ រួមទាំងទូរស័ព្ទចល័ត និងឧបករណ៍ស្រដៀងគ្នាផ្សេងទៀត»។ លោកបន្ថែមថា៖ «ចាប់ពីខែមិថុនា ដល់ខែវិច្ឆិកា ឆ្នាំ២០១៩ ប៉ូលីសបានរកឃើញករណីចំនួន ១,៤២៩ ដែលពាក់ព័ន្ធនឹងទូរស័ព្ទចល័តជាភស្តុតាង»។

    លោក John Lee បានលើកឡើងពីសេចក្តីសម្រេចកាលពីខែតុលា ឆ្នាំ២០១៧ ដែលបាននិយាយថា ប៉ូលីសអាចនឹងរឹបអូសទូរស័ព្ទដៃដែលមានជាប់ខ្លួនមនុស្សដែលត្រូវបានចាប់ខ្លួន ឬនៅក្នុង និងកន្លែងដែលពួកគេត្រូវបានចាប់ខ្លួន ហើយអាចពិនិត្យមើលខ្លឹមសារនៃទូរស័ព្ទចល័តទាំងនេះដោយមិនបានទទួលដីកា ប៉ុន្តែនៅក្នុងកាលៈទេសៈបន្ទាន់ប៉ុណ្ណោះ»។ ប៉ុន្តែយ៉ាងណាបើយោងទៅតាមសារព័ត៌មានហុងកុងសេរី អ្នកតាក់តែងច្បាប់លោក Eddie Chu Hoi-dick បានអះអាងថា ការធ្វើកោសល្យវិច្ច័យឌីជីថលជាច្រើន តែងត្រូវបានធ្វើឡើងដោយគ្មានការយល់ព្រមពីម្ចាស់ទូរស័ព្ទ៕

    អត្ថបទ៖ លីដា

    Share This Post: