ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    មានម៉ូតូជិះឲ្យស្រួលបួលមិនចង់ទេ សុទ្ធតែដេកបើកម៉ូតូ ចុងក្រោយប៉ូលិសចាប់យកទៅអប់រំ (មានវីដេអូ)

    BY autoadmin January 11, 2020
    មានម៉ូតូជិះឲ្យស្រួលបួលមិនចង់ទេ សុទ្ធតែដេកបើកម៉ូតូ ចុងក្រោយប៉ូលិសចាប់យកទៅអប់រំ (មានវីដេអូ)

    ម៉ាឡេស៊ី៖ វីដអូមួយដែលបង្ហាញអំពីយុវតីម្នាក់ហ៊ានដេកបើកម៉ូតូលើផងផ្លូវសាធារណៈទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅក្នុងបណ្តាញសង្គម យ៉ាងណាក្តីពេលនេះស្រ្តីក្លាហានរូបនេះត្រូវបានប៉ូលិសតាមចាប់ខ្លួនបានហើយ។ ហេតុការណ៍នេះបានកើតឡើងនៅក្នុងរដ្ឋ Pahang ប្រទេសម៉ាឡេស៊ី។ យុវតីទំនើងដែលបានបើកបរម៉ូតូក្នុងលក្ខណៈគ្រោះថ្នាក់ខាងលើនេះ មានអាយុត្រឹមតែ ១៧ ឆ្នាំប៉ុណ្ណោះ បើគិតត្រឹមពេលដែលប៉ូលិសបានចាប់ខ្លួននាង។

    បើតាមប៉ូលិសបង្រ្កាបបទល្មើសចរាចរណ៍ផ្លូវគោកម៉ាឡេស៊ីបានបញ្ជាក់ថា ការតាមចាប់ខ្លួនយុវតីរូបនេះគឺគេមិនចង់ឲ្យនាងបង្កើតជាគំរូអាក្រក់មួយសម្រាប់ក្មេងជំនាន់ក្រោយ ព្រោះសកម្មភាពរបស់នាងគឺជាសកម្មភាពខុសច្បាប់ តែទទួលបានការចាប់អារម្មណ៍ខ្លាំងនៅក្នុងបណ្តាញសង្គម។ យ៉ាងណាក្តី នៅពេលឆាប់ខ្លួននាងបានគេបានរកឃើញថា នាងបានប្រព្រឹត្តិបទល្មើសចរាចរណ៍មួយបន្ថែមទៀតគឺគ្មានប័ណ្ណបើកបរ។ នៅស្ថានីយ៍ប៉ូលិសក្មេងស្រីរូបនេះត្រូវពិន័យជាប្រាក់សរុបចំនួន ១ ០០០ RM (២៤៥ ដុល្លារអាម៉េរិក) និងចុះកិច្ចសន្យាលែងធ្វើសកម្មភាពដូចនេះទៀត៕

    អត្ថបទ៖ ភក្តី

    Share This Post: