ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ១៥យ៉ាងអំពីមហាក្សត្រីអេលីហ្សាប៊ែតទី២ ស្ដេចនៃរដ្ឋអធិបតេយ្យទាំង ១៦

    BY autoadmin January 11, 2020
    ១៥យ៉ាងអំពីមហាក្សត្រីអេលីហ្សាប៊ែតទី២ ស្ដេចនៃរដ្ឋអធិបតេយ្យទាំង ១៦

    ១. ព្រះមហាក្សត្រីអេលីហ្សាប៊ែតទី២ ប្រសូត្រនៅម៉ោង ២ និង ៤នាទីព្រឹក នាថ្ងៃទី២១ ខែមេសា ឆ្នាំ១៩២៦។ ព្រះមាតាបិតារបស់ទ្រង់ គឺស្តេចចច VI និង មហាក្សត្រីអេលីសាប៊ែត គឺជា Duke និង Duchess of York ។

    ២. ទ្រង់ត្រូវបានតែងតាំងជាព្រះមហាក្សត្រី នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ១៩៥៣ ជាមួយនឹងអ្នកទស្សនាការឡើងគ្រងរាជ្យរបស់ទ្រង់តាមទូរទស្សន៍ រហូតដល់ទៅ ២០លាននាក់។

    ៣. ទ្រង់គឺជាព្រះមហាក្សត្រ ដែលគ្រងរាជ្យយូរជាងគេបំផុតនៅចក្រភពអង់គ្លេស យូរជាងម្ចាស់ក្សត្រី Victoria ដែលជាជីទួតរបស់ទ្រង់ទៅទៀត។

    ៤. អង់គ្លេសមាននាយករដ្ឋមន្ត្រីចំនួន ១៤នាក់មកហើយ តាំងពីទ្រង់គ្រងរាជ្យមក រួមទាំង Boris Johnson​ ។

    ៥. ទ្រង់សព្វព្រះទ័យកូនឆ្កែពូជកូហ្គីស។

    ៦. ទ្រង់ជាមនុស្សតែម្នាក់គត់នៅចក្រភពអង់គ្លេស ដែលត្រូវបានអនុញ្ញាតឱ្យបើកបរដោយគ្មានប័ណ្ណបើកបរ ហើយទ្រង់នៅតែបើកបររហូតមកដល់សព្វថ្ងៃនេះ!

    ៧. ព្រះមហាក្សត្រីមានថ្ងៃកំណើតចំនួន ២ ដោយសារទ្រង់នឹងប្រារព្ធថ្ងៃចម្រើនព្រះជន្មនៅខែមិថុនា ព្រោះវាមានអាកាសធាតុល្អជាងខែមេសា ទី២១ ដែលជាថ្ងៃកំណើតពិតរបស់ទ្រង់។

    ៨. ទីកន្លែងកំណើតរបស់មហាក្សត្រីយានី សព្វថ្ងៃក្លាយជាភោជនីយដ្ឋានបែបចិនកាតាំងហៅថា «Hakkasan» ។

    ៩. ព្រះមហាក្សត្រិយានីបានផ្ញើអ៊ីមែលដំបូងនៅឆ្នាំ១៩៧៦ និងបង្ហោះ Instagram ក្នុងឆ្នាំ២០១៩ ។

    ១០. ទ្រង់សព្វព្រះទ័យចំណូលចិត្តជាច្រើន រួមទាំងការជិះសេះការប្រណាំង សត្វព្រាប និងបាល់ទាត់ ហើយទ្រង់ជាអ្នកគាំទ្រក្រុម Arsenal!

    ១១. ទ្រង់កាន់កាប់ផ្ទះផ្ទាល់ខ្លួនតាំងពីព្រះជន្ម ៦វស្សា ។

    ១២. ម្ចាស់ក្សត្រីបានផ្ញើកាតគ្រីស្មាសប្រហែល ៥០,០០០សន្លឹក – រាប់មកដល់សព្វថ្ងៃ!

    ១៣. ទ្រង់មានដំរីមួយក្បាល អណ្តើកយក្សពីរក្បាល ខ្លារខិន និងស្លុដ (sloth) ដែលជាអំណោយរបស់ប្រទេសដទៃថ្វាយទ្រង់ ហើយពួកវាគឺរស់នៅក្នុងសួនសត្វទីក្រុងឡុង។

    ១៤. ម្ចាស់ក្សត្រីអេលីសាប៊ែតបានផ្សាយសំឡេងតាមវិទ្យុដំបូង នៅខែតុលាឆ្នាំ១៩៤០ ក្នុងកំឡុងសង្គ្រាមលោកលើកទី២។

    ១៥. ពេលខ្លះទ្រង់ក៏ចេះបន្លំខ្លួនដែរ៖ ក្នុងដំណើរដ៏សំខាន់មួយទៅកាន់ប្រទេសស្កុតលែន ទ្រង់បានជួបភ្ញៀវទេសចរអាមេរិកមួយចំនួន ហើយពួកទេសចរនោះសួរទ្រង់ថា តើទ្រង់នៅម្ដុំនេះមែនទេ? អីចឹងមានបានឃើញម្ចាស់ក្សត្រីអេលីសាប៊ែតទេ? (ដោយសារពួកគេមិនដឹងថាកំពុងនិយាយជាមួយនរណា) ទ្រង់ក៏បានចង្អុលទៅកាន់ប៉ូលីសរបស់ទ្រង់់ ហើយតបថា «អត់ទេប៉ុន្តែគាត់ឃើញ!» ៕

    អត្ថបទ៖ លីដា

    Share This Post: