រដ្ឋាភិបាលហ្វីលីពីនភ្ញាក់ផ្អើលយ៉ាងខ្លាំង ពេលរកឃើញចំនួនស្រ្តីរកស៊ីផ្លូវភេទជនជាតិចិនកំពុងរកស៊ីលួចលាក់នៅក្នុងប្រទេសខ្លួនកើនឡើងយ៉ាងខ្លាំង
ហ្វីលីពីន៖ រដ្ឋាភិបាលនៃប្រទេសហ្វីលីពីនបានសម្តែងនូវការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយក្រុមប៉ូលិសជំនាញបង្រ្កាបការជួញដូរផ្លូវភេទហ្វីលីពីនបានឃើញថា ចំនួនស្រ្តីរកស៊ីផ្លូវជាជនជាតិចិនបានកើនឡើងយ៉ាងច្រើននៅក្នុងប្រទេសរបស់ខ្លួន។ បើតាមប៉ូលិសជំនាញរបស់ហ្វីលីពីនបានឲ្យដឹងថា ត្រឹមតែប្រតិបត្តិការបង្រ្កាបការជួញដូរផ្លូវភេទមួយ គេបានរកឃើញមានផ្ទះបនលួចលាក់ចំនួន ១២ កន្លែងឃាត់ខ្លួនស្រ្តីរកស៊ីផ្លូវភេទជនជាតិចិនជាង ៣០០ នាក់ មានអាយុពី ១៨ ដល់ ៣០ ឆ្នាំ និងអតិថិជនទៅរកសេវាផ្លូវភេទជាជនជាតិចិត្តជាច្រើននាក់ផងដែរ។
ក្រុមប៉ូលិសជំនាញបានបន្តថា ការកើនឡើងនៃចំនួនស្រ្តីរកស៊ីផ្លូវភេទនេះក៏ព្រោះតែថ្មីៗនេះមានក្រុមហ៊ុនចិនជាច្រើនសម្រេចមករកស៊ីនៅក្នុងប្រទេសហ្វីលីពីន ហើយក្រុមស្ត្រីរកស៊ីផ្លូវភេទទាំងនោះក៏ត្រូវបានគេនាំមកដើម្បីបម្រើសសេវាផ្លូវភេទដល់បុគ្គលិកចិនដែលមកធ្វើការនៅក្នុងប្រទេសហ្វីលីពីនផងដែរ។ រហូតមកទល់នឹងពេលនេះ ប៉ូលិសហ្វីលីពីនបានឃាត់ខ្លួនមេខ្លោងជនជាតិចិនជាច្រើននាក់ដែលនៅពីក្រោយរឿងនេះ ដោយឡែកក្រុមស្ត្រីរកស៊ីផ្លូវភេទកំពុងត្រូវបានគេរៀបចំឯកសារបញ្ជូនទៅប្រទេសចិនវិញផងដែរ។ ប៉ូលិសហ្វីលីពីនបានបញ្ជាក់ផងដែរថា គេជឿថានៅមានផ្ទះបនលួចលាក់ជាច្រើនកន្លែងទៀត ហើយប៉ូលិសនឹងធ្វើការបង្រ្កាបឲ្យទាល់តែអស់ក្នុងពេលឆាប់ៗខាងមុខនេះ៕

អត្ថបទ៖ ភក្តី
