ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    កំទេចផេះភាយចេញពីភ្នំភ្លើងដែលផ្ទុះនៅហ្វីលីពីន ធ្លាក់ចុះមកវិញពេញផ្លូវថ្នល់ និងផ្ទះសម្បែងប្រជាពលរដ្ឋ

    BY autoadmin January 13, 2020

    ហ្វីលីពីន៖ក្រុមអ្នកជំនាញបានប្រាប់ឲ្យហ្វីលីលីនត្រូវយកចិត្តទុកដាក់ជាមួយបញ្ហាផ្ទុះភ្នំភ្លើង Taal ឲ្យបានមែនទែន ព្រោះគេបានសន្និដ្ឋានថាផ្សែងនិងផេះ ដែលភាយចេញពីការផ្ទុះភ្នំភ្លើងមួយនេះអាចប៉ះពាល់ដល់ជើងហោះសំខាន់ៗជាច្រើនទៅកាន់ទីក្រុង MANILA ដែលជាក្រុងដ៏សំខាន់មួយរបស់ហ្វីលីពីន។ សូមបញ្ជាក់ជូនថា ​កាលពីព្រឹកមិញនេះភ្នំភ្លើង Taal ដែលស្ថិតនៅភាគខាងត្បូងទីក្រុង MANILA បានផ្ទុះឡើង ហើយបានបង្កឲ្យមានផះនិងផ្សែងកម្រាស់ប្រមាណជា ១៥ គីឡូម៉ែត្រភាយចូលទៅក្នុងបរិយាកាស ហើយផេះមួយចំនួនក៏បានធ្លាក់មកលើដីបង្កឲ្យមានលក្ខណៈដូចជាភក់អីចឹងនៅពេញដងផ្លូវ។

    ភ្នំភ្លើង Taal ស្ថិតនៅចំកណ្តាលបឹងដ៏ស្រស់ស្អាតមួយរបស់ហ្វីលីពីន ហើយតំបន់មួយនេះគឺជាទិសដៅទេសចរណ៍ដ៏មានសក្តានុពលមួយផងដែរ។ រហូតមកទល់នឹងពេលនេះនៅមិនទាន់មានសេចក្តីរាយការណ៍ណាមួយបង្ហាញថា មានជនរងគ្រោះត្រូវស្លាប់បាត់បង់ជីវិតក្នុងហេតុការណ៍ផ្ទុះភ្នំភ្លើងនេះនៅឡើយទេ តែព័ត៌មានដែលគេទទួលបាននោះគឺមានប្រជាពលរដ្ឋរាប់ពាន់នាក់ដែលមានផ្ទះនៅក្បែភ្នំភ្លើង ត្រូវជម្លៀសខ្លួនជាបន្ទាន់ដើម្បការពារខ្លួនពីបញ្ហានានាដែលអាចកើតមានជាយថាហេតុ៕

    អត្ថបទ៖ភក្តី

    Share This Post: