ឥណ្ឌាកម្ទេចអគារខ្ពស់ប្រណីតៗចំនួន ២ ចោលគ្មានសល់ ដោយសារសាងសង់បំពានបរិស្ថាន
អគារខ្ពស់ៗនៅមាត់ទឹកចំនួន ២ នៅភាគខាងត្បូងប្រទេសឥណ្ឌា ត្រូវបានគេបំផ្លាញចោលទៅជាកម្ទេចកម្ទីកាលពីថ្ងៃសៅរ៍ ដោយសារតែអគារទាំង ២ បានបំពានច្បាប់បរិស្ថាន។ អគារ H2O Holy Faith មានកម្ពស់ ១៩ជាន់ មាន ៩០បន្ទប់ ដែលអាចមើលទេសភាពទឹកខាងក្រោយដ៏ស្រស់ស្អាតរបស់រដ្ឋ Kerala ត្រូវបានគេបំផ្លាញអស់មិនបានប៉ុន្មាននាទី ដែលនេះជាឧទាហណ៍ដ៏តឹងតែរបស់អាជ្ញាធរក្នុងការបង្ក្រាបអ្វីដែលបំពានច្បាប់។ ចំណែកអគារមួយទៀតឈ្មោះថា Alfa Serene ដែលជាអគារភ្លោះ ក៏ត្រូវបានគេដាក់បំផ្ទុះកម្ទេចចោលគ្មានសល់មិនប៉ុន្មាននាទី។ មូលហេតុនៃការបំផ្លាញនេះគឺដោយសារ អគារទាំង ២ បាន បំពានលើបទបញ្ជាឆ្នេរសមុទ្ររបស់ឥណ្ឌា។

នៅមានអគារ ២ទៀតដែលនឹងត្រូវកម្ទេចចោលនៅថ្ងៃអាទិត្យ។ មានអ្នកឈរមើលជាច្រើននាក់ បានសម្រុកទៅកាន់ទីលាន និងផ្លូវក្បែរនោះ ដើម្បីបានឃ្លាំមើលការកម្ទេចនោះ បន្ទាប់ពីមន្ត្រីឧទ្ធម្ភាគចក្របានធ្វើការស្ទង់មតិពីលើអាកាស។ ប្រទេសឥណ្ឌាត្រូវបានគេមើលឃើញថា មានការរីកចម្រើនផ្នែកសំណង់នៅក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ប៉ុន្តែអ្នកអភិវឌ្ឍន៍តែងតែមិនខ្វល់លើសុវត្ថិភាព និងបទប្បញ្ញត្តិផ្សេងទៀត ដោយមានមន្រ្តីក្នុងតំបន់ជាខ្នង។ ប្រជាជនរស់នៅក្នុងប្លុកផ្ទះល្វែងក្នុងសង្កាត់ Maradu នៃទីក្រុង Kochi បានទិញបន្ទប់ផ្ទះចំនួន ៣៤៣ ពេលដោយក្ដីសង្ឃឹម ហើយឥឡូវនេះប្រឈមនឹងផ្លូវច្បាប់ដ៏វែង ដើម្បីទាមទារយកលុយរបស់ពួកគេមកវិញបន្ទាប់ពីមានការកម្ទេចនេះ៕



អត្ថបទ៖ លីដា