អូស្រ្តាលីនឹងទទួលបានភ្លៀងធ្លាក់ក្នុងសប្ដាហ៍នេះ ដែលអាចសម្រួលដល់ក្រុមអ្នកពន្លត់អគ្គីភ័យ និងភ្លើងដែលកំពុងឆាបឆេះ
ភាគខាងកើតប្រទេសអូស្រ្តាលីនឹងទទួលបានទឹកភ្លៀងដ៏សំខាន់ក្នុងសប្តាហ៍នេះ ដែលនេះនឹងជួយសម្រួលដល់សហគមន៍ និងក្រុមអ្នកពន្លត់អគ្គីភ័យ បន្ទាប់ពីពួកគេមិនទទួលបានទឹកភ្លៀងជាយូរមកហើយ។ ភ្លៀងត្រូវបានគេរំពឹងថា នឹងមានសម្រាប់រដ្ឋញូវសៅវែល ចាប់ពីថ្ងៃអង្គារ រាប់បញ្ចូលទាំងអណ្តាតភ្លើងនៅលើជិត Snowy Mountains នៅភាគនិរតីនៃស៊ីដនី និងតាមបណ្តោយឆ្នេរខាងត្បូង ហើយត្រូវបានគេព្យាករណ៍ថា នឹងឈប់ទៅវិញនៅចុងសប្តាហ៍។

ទីក្រុងស៊ីដនីត្រូវបានគេព្យាករណ៍ថា នឹងទទួលបានទឹកភ្លៀងដ៏សំខាន់បំផុតក្នុងរយៈពេលជាច្រើនខែ ដោយមានការព្យាករណ៍ទឹកភ្លៀងពី ២-៨ មីលីម៉ែត្រ នៅថ្ងៃព្រហស្បតិ៍ និង ៥-១០មីលីម៉ែត្រ នៅថ្ងៃសុក្រ។ ទោះយ៉ាងណាការិយាល័យឧតុនិយមបាននិយាយថា វាពិបាកក្នុងការទស្សទាយថា តើនឹងមានភ្លៀងធ្លាក់ប៉ុន្មានព្រោះទឹកភ្លៀងនឹងមិនស្ថិតស្ថេរនោះទេ។ រំលឹកដែរថា តាំងពីមានភ្លើងឆេះនៅអូស្ត្រាលីមក សត្វព្រៃប្រហែល ១ពាន់លានក្បាល ត្រូវបានងាប់ដោយសារអំណាចភ្លើង ខណៈផ្ទៃដីកន្លះលានអាក្រេត្រូវបានបំផ្លាញ៕




អត្ថបទ៖ លីដា