អន្តរជាតិ

ម៉ាឡេស៊ីរកឃើញហាងលក់តែគុជមានលាយសារធាតុញៀនធ្វើឲ្យអ្នកផឹកញៀន ផឹកហើយចង់ផឹកទៀត

BY
autoadmin
January 14, 2020

ម៉ាឡេស៊ី៖ តែគុជគឺជាភេសជ្ជៈមានរសជាតិផ្អែមឆ្ងាញ់ និងទទួលបានការគាំទ្រយ៉ាងខ្លាំងក្នុងចំណោមយុវវ័យនោះ ត្រូវបានក្រុមអ្នកជំនាញរកឃើញពីគុណវិបត្តិជាច្រើនរបស់វាចំពោះសុខភាពអ្នកទទួលទៀត។ កន្លងមកមានសារព័ត៌មានជាច្រើនបានចុះផ្សាយថា តែគុជមានជាតិស្ករច្រើនងាយធ្វើឲ្យអ្នកទទួលទានលើសទម្ងន់ និងបង្កទៅជាជំងឺផ្សេងៗជាច្រើនទៀត។ អ្វីដែលកាន់តែអាក្រក់ទៀតនោះ ថ្មីៗនេះប៉ូលិសនៅក្នុងប្រទេសម៉ាឡេស៊ីបានចុះទៅបង្រ្កាបហាងតែគុជជាច្រើនកន្លែង និងបានរកឃើញថាជនខិលខូចបានលាយម្សៅគ្រឿងញៀនចូលទៅក្នុងតែគុជទៀតផង ដើម្បីធ្វើឲ្យអតិថិជនញៀននឹងភេសជ្ជៈមួយនេះកាន់តែខ្លាំង។

ប៉ូលិសម៉ាឡេស៊ីបានបញ្ជាក់ផងដែរថា គ្រឿងញៀនដែលជនខិលខូចបានប្រើនោះជាប្រភេទ Ecstasy (គ្រឿងញៀនធ្វើឲ្យមនុស្សមានអារម្មណ៍រីករាយ) ដែលត្រូវបានគេកិនឲ្យម៉ត់ជាម្សៅដើម្បីឲ្យវាងាយស្រួលរលាយក្នុងតែគុជ។ ក្នុងការបង្រ្កាបខាងលើនេះប៉ូលិសបានធ្វើការរឹបអូសបាន ម្សៅតែគុជលាយគ្រឿងញៀនរួចចំនួន ១៣១ កញ្ចប់ធំ គ្រឿងញៀនសុទ្ធជាច្រើនគីឡូក្រាម រថយន្តទំនើប ៤គ្រឿង និងចាប់បានជនសង្ស័យជាច្រើននាក់ដែលមានអាយុចន្លោះពី ២០ ទៅ ៣៥ ឆ្នាំ៕

អត្ថ​បទ៖ ភក្តី

Share This Post: