ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ដើម្បីរៀនសូត្រ អនាគតភ្លឺស្វាង ក្មេងៗមួយក្រុមសុខចិត្តដើរលើបំពង់ដែកកាត់ទឹកទន្លេហូរយ៉ាងខ្លាំង ទោះដឹងថាគ្រោះថ្នាក់

    BY autoadmin January 15, 2020
    ដើម្បីរៀនសូត្រ អនាគតភ្លឺស្វាង ក្មេងៗមួយក្រុមសុខចិត្តដើរលើបំពង់ដែកកាត់ទឹកទន្លេហូរយ៉ាងខ្លាំង ទោះដឹងថាគ្រោះថ្នាក់

    ម៉ាឡេស៊ី៖ ខណៈដែលអ្នកខ្លះមានទាំងម៉ូតូឬរថយន្តទំនើបសម្រាប់ជិះទៅសាលារៀនតែពួកគេនៅតែខ្ជិលមិនចង់ទៅរៀនទៀតនោះ ក្មេងសិស្សសាលាមួយក្រុមបានតស៊ូដើរទៅរៀនដោយត្រូវដើរលើបំពង់ដែកឆ្លងទន្លេប្រកបគ្រោះថ្នាក់បំផុត។ តាមរយៈរូបភាពជាច្រើនសន្លឹកដែលគេបានបង្ហោះនៅក្នុងបណ្តាញសង្គម Facebook នោះ បានបង្ហាញថា មានកុមារជាច្រើនត្រូវដើរទៅរៀនដោយត្រូវដើរឆ្លងបំពងដែកធំមួយ គ្មានដៃកាន់ត្រឹមត្រូវ ខណៈនៅពីក្រោមគឺជាទឹកទន្លេដែលកំពុងហូរយ៉ាងខ្លាំងផងដែរ។

    អ្នកដែលបានមើលឃើញទិដ្ឋភាពនេះមានអារម្មណ៍ស្រៀវយ៉ាងខ្លាំង ព្រោះបើក្រុមកុមារទាំងនោះរអិលជើងតែបន្តិចពួកគេអាចនឹងមានគ្រោះថ្នាក់ដល់ជីវិតភ្លាម។ សូមបញ្ជាក់ថា ហេតុការណ៍នេះបានកើតឡើងនៅក្នុងភូមិដាច់ស្រយាលមួយក្នុងតំបន់  Kampung Muhang ក្រុង Kota Merudu ភាគខាងជើងប្រទេសម៉េឡេស៊ី។ លោកអ្នកអាចទស្សនាហេតុការណ៍នេះដូចក្នុងរូបភាពខាងក្រោម៖

    អត្ថបទ៖ ភក្តី

    Share This Post: