ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    NASA អះអាងថា ផ្សែងចេញពីភ្លើងឆេះព្រៃនៅអូស្រ្តាលីនឹងរសាត់អណ្តែតមួយជុំពិភពលោក

    BY autoadmin January 15, 2020
    NASA អះអាងថា ផ្សែងចេញពីភ្លើងឆេះព្រៃនៅអូស្រ្តាលីនឹងរសាត់អណ្តែតមួយជុំពិភពលោក

    យោងតាមរបាយការណ៍មួយរបស់អង្គភាព NASA បានបង្ហាញថា ផ្សែងដែលបានភាយចេញពីភ្លើងឆេះព្រៃនៅក្នុងប្រទេសអូស្រ្តាលីនឹងរសាត់អណ្តែតមួយជុំពិភពលោកក្នុងពេលដ៏ឆាប់ខាងមុខនេះ។ របាយការណ៍មួយនេះត្រូវបានធ្វើឡើងដោយផ្អែកទៅលើបរិមាណដ៏ច្រើនរបស់ផ្សែង ដែលកំពុងមាននៅក្នុងបរិយាកាស និងការព្យាករណ៍ពីលក្ខខណ្ឌអាកាសធាតុរបស់ពិភពលោកក្នុងពេលអនាគតដ៏ខ្លីខាងមុខនេះ។ អង្គការ NASA​ បានបញ្ជាក់ថា ផ្សែងនឹងធ្វើដំណើរកាត់ប្រទេសជាច្រើននៅក្នុងតំបន់អាមេរិកខាងត្បូង ហើយចុងក្រោយផ្សែងទាំងនោះអាចនឹងវិលទៅដល់ប្រទេសអូស្ត្រាលីវិញផងដែរ។

    សូមបញ្ជាក់ជូនថា ពេលនេះផ្សែងដែលកំពុងរសាត់នៅក្នុងបរិយកាសមានកម្រាស់ប្រមាណជា ១៧,៧ គីឡូម៉ែត្រ ហើយគុណភាពខ្យល់នៅក្នុងក្រុងសំខាន់ៗមួយចំនួនរបស់អូស្រ្តាលីដូចជាក្រុង Sydney, Melbourne, Canberra, និង Adelaide បានឆ្លាក់ចុះយ៉ាងខ្លាំងស្ទើរតែដល់កម្រិតប្រកាសអាសន្នហើយ។ បញ្ហាភ្លើងឆេះព្រៃនៅអូស្រ្តាលីបានសម្លាប់មនុស្សចំនួន ២៨ នាក់ បំផ្លាញផ្ទះសម្បែងចំនួន ២ ០០០ ខ្នង និងសម្លាប់សត្វព្រៃប្រមាណជា ៥០០ ពាន់លានក្បាល៕

    អត្ថបទ៖ ភក្តី

    Share This Post: