ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    គួរឱ្យរន្ធត់ណាស់! ឡានក្រុងមួយគ្រឿងត្រូវបានស្រុតលិបចូលក្នុងដីយ៉ាងគួរឱ្យខ្លាច ធ្វើឱ្យមនុស្ស៦នាក់ស្លាប់ និង ១០នាក់កំពុងបាត់ខ្លួន

    BY autoadmin January 15, 2020
    គួរឱ្យរន្ធត់ណាស់! ឡានក្រុងមួយគ្រឿងត្រូវបានស្រុតលិបចូលក្នុងដីយ៉ាងគួរឱ្យខ្លាច ធ្វើឱ្យមនុស្ស៦នាក់ស្លាប់ និង ១០នាក់កំពុងបាត់ខ្លួន

    ចិន៖ យ៉ាងហោចណាស់មនុស្ស ៦នាក់ ត្រូវបានស្លាប់ និងបាត់ខ្លួន ១០នាក់ បន្ទាប់ពីរណ្ដៅ sinkhole យ៉ាងធំមួយ បានលេបយកឡានក្រុងសាធារណៈមួយគ្រឿង នៅក្នុងរដ្ឋធានី Qinghai នៃទីក្រុង Xining កាលពីល្ងាចថ្ងៃច័ន្ទ។ រូបភាពពីកន្លែងកើតហេតុបានបង្ហាញថា ផ្លូវបានផុងស្រុតចុះដែលធ្វើឱ្យឡានក្រុងលិប​ចុះ​ក្នុងរណ្ដៅ sinkhole យ៉ាងជ្រៅនោះ។ ឡានក្រុងបានលិចចូលក្នុងអន្លង់នោះស្ទើរតែទាំងស្រុង ដែលជាហេតុបង្កឱ្យមានការស្លាប់ និងបាត់ខ្លួនកើតឡើង។ ហើយនៅក្នុង sinkhole នោះក៏មានការផ្ទុះឆេះកើតឡើងផងដែរ។

    នៅព្រឹកថ្ងៃអង្គារនេះអាជ្ញាធរមូលដ្ឋានបានប្រកាសថា ពួកគេបានរកឃើញសាកសពមនុស្ស ៦នាក់ នៅខាងក្នុងដីស្រុតនោះ។ មនុស្ស ១០នាក់ ត្រូវបានគេរាយការណ៍ថាបានបាត់ខ្លួន ខណៈដែល ១៦នាក់ ត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យផងដែរ។ ពេញមួយយប់ក្រុមអ្នកជួយសង្គ្រោះបានលើកឡានក្រុងចេញពីរណ្តៅដែលកាន់តែធំឡើងៗចាប់តាំងពីវាបានបង្ហាញខ្លួន។ ប៉ុន្តែយ៉ាងណាមូលហេតុនៃការផុងស្រុតនេះមិនទាន់ត្រូវបានកំណត់នៅឡើយទេ។ បើចង់ជ្រាបច្បាស់សូមទស្សនាវីដេអូនៅខាងក្រោម៖

    អត្ថបទ៖ លីដា

    Share This Post: