ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ទីបំផុតមេឃព្រមបង្អុរភ្លៀងចុះមក ដែលជួយសម្រាលបន្ទុកអ្នកពន្លត់អគ្គិភ័យនៅប្រទេសអូស្ត្រាលី

    BY autoadmin January 16, 2020
    ទីបំផុតមេឃព្រមបង្អុរភ្លៀងចុះមក ដែលជួយសម្រាលបន្ទុកអ្នកពន្លត់អគ្គិភ័យនៅប្រទេសអូស្ត្រាលី

    ទីបំផុតអូស្ត្រាលីបានទទួលនូវភ្លៀងធ្លាក់យ៉ាងធំមួយ ដែលនេះជាភ្លៀងធំដំបូងហើយចាប់តាំងពីមានអគ្គិភ័យមក ហើយតំបន់ទាំងនោះក៏កំពុងទទួលរងសម្ពាធទាបផងដែរ។ ទឹកភ្លៀងបានជួយពន្លត់អគ្គិភ័យចំនួន ៣២កន្លែង នៅរដ្ឋញូវសៅវែល នៅពេលដែលចំនួនអគ្គិភ័យបានធ្លាក់ចុះពី ១២០ ដល់ ៨៨ កាលពីព្រឹកថ្ងៃព្រហស្បតិ៍។ ចន្លោះពីថ្ងៃព្រហស្បតិ៍ និងថ្ងៃអាទិត្យ ការិយាល័យឧតុនិយមរំពឹងថា នឹងមានភ្លៀងធ្លាក់ពី ៣០ ទៅ ៨០មីលីម៉ែត្រ នៅភាគខាងកើតរដ្ឋញូវសៅវែល។

    គួរឱ្យដឹងដែរថា មនុស្ស ២៨នាក់ បានស្លាប់នៅក្នុងហេតុការណ៍ដ៏រន្ធត់នេះ ហើយផ្ទះជាង ២,០០០ខ្នង ត្រូវបានបំផ្លាញ។ ភ្លៀងចន្លោះពី ២០ ទៅ ៤០មីលីម៉ែត្រ ក៏ត្រូវបានគេព្យាករណ៍នៅក្នុងទឹកដីរដ្ឋធានីអូស្ត្រាលី (ACT) និងភាគខាងលិចនៃរដ្ឋញូវសៅវែល ដែលជារដ្ឋរងភាពរាំងស្ងួតច្រើនជាងគេ។ Greater Sydney ត្រូវបានគេព្យាករណ៍ថា នឹងទទួលបានទឹកភ្លៀង ៣-៨មីលីម៉ែត្រ នៅថ្ងៃព្រហស្បតិ៍, ៨-២០មីលីម៉ែត្រ នៅថ្ងៃសុក្រ និង ៨-២៦មម នៅថ្ងៃសៅរ៍។ ភ្លៀងនឹងផ្តល់ឱ្យអ្នកពន្លត់អគ្គីភ័យនូវការសម្រាកចាំបាច់ជាច្រើន បន្ទាប់ពីពួកគេធ្វើការប្រយុទ្ធប្រឆាំងនឹងអគ្គិភ័យដ៏សាហាវអស់រយៈពេលជាច្រើនខែមកហើយនោះ៕

    អត្ថបទ៖ លីដា

    Share This Post: