ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ចូលឆ្នាំចិនជិតមកដល់ ថៃបង្កើនការត្រួតពិនិត្យសុខភាពភ្ញៀវទេសចរណ៍នៅតាមព្រលានយន្តហោះ ព្រោះខ្លាចភ្ញៀវចិនសំរុកមកដើរនៅប្រទេសខ្លួននាំទាំងមេរោគថ្មីមកជាមួយ

    BY autoadmin January 17, 2020
    ចូលឆ្នាំចិនជិតមកដល់ ថៃបង្កើនការត្រួតពិនិត្យសុខភាពភ្ញៀវទេសចរណ៍នៅតាមព្រលានយន្តហោះ ព្រោះខ្លាចភ្ញៀវចិនសំរុកមកដើរនៅប្រទេសខ្លួននាំទាំងមេរោគថ្មីមកជាមួយ

    ថៃ៖ មន្ត្រីសុខាភិបាលថៃបានសម្រេចដាក់ចេញយន្តការថ្មីមួយសម្រាប់អនុវត្តនៅក្នុងព្រលានយន្តហោះគឺត្រូវតែត្រួតពិនិត្យសុខភាពអ្នកដំណើរជនជាតិទាំងអស់ ដើម្បីឲ្យប្រាកដថាពួកគេពុំមានជំងឺចម្លែកម្យ៉ាងដែលគេមិនទាន់ស្គាល់ឈ្មោះ និងកំពុងតែរាតត្បាតខ្លាំងនៅក្នុងប្រទេសចិន។ ការដាក់ចេញនូវយន្តការខាងលើនេះគឺដើម្បីឆ្លើយតបទៅនឹងវត្តមានភ្ញៀវទេសចរណ៍យ៉ាងច្រើន ដែលគ្រោងនឹងមកកំសាន្តនៅក្នុងប្រទេសថៃក្នុងអំឡុងពេលបុណ្យចូលឆ្នាំប្រពៃណីចិនខាងមុខនេះ។ បើតាមរដ្ឋាភិបាលថៃបានបង្ហាញតួលេខ​ថា ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីចិនដែលនឹងប្រារព្ធធ្វើឡើងនៅក្នុងចុងខែមករានេះ ថៃនឹងបើកទ្វារទទួលភ្ញៀវទេសចរណ៍ចិនយ៉ាងតិចណាស់ ៨០០ ០០០​ នាក់ ឬក៏អាចច្រើនជាងនេះផង ប្រសិនបើគ្មានបញ្ហាជំងឺរាតត្បាតខាងលើទេ។

    សូមរម្លឹកជូនថា ជំងឺចម្លែកដែលគេមិនទាន់ស្គាល់ឈ្មោះនោះបង្កឡើងដោយមេរោគប្រភេទ Coronaviruses  (ចង្កោមមេរោគដែលអាចបង្កឲ្យមានជំងឺសាររាតត្បាតកាលពីអំឡុងឆ្នាំ ២០០៣) ដែលអាចធ្វើឲ្យអ្នកជំងឺក្តៅខ្លួន ក្អក អស់កម្លាំង ស្រដៀងនឹងកើតមានជំងឺគ្រុនផ្តាសាយដែរ តែវាអាចសម្លាប់មនុស្សបានក្នុងករណីព្យាបាលមិនទាន់ពេលវេលា។ សូមបញ្ជាក់ជូនផងដែរថា ជំងឺចម្លែកនេះបានផ្តើរាតត្បាតនៅក្នុងខេត្តវូហានប្រទេសចិន បង្កឲ្យមានជនរងគ្រោះប្រមានជា ៤១ នាក់ និងបានសម្លាប់មនុស្សម្នាក់ផងដែរ ហើយកាលពីពេលថ្មីៗនេះនៅក្នុងព្រលានយន្តហោះប្រទេសថៃក៏គេបានរកឃើញស្រ្តីជនជាតិចិនម្នាក់កើតជំងឺថ្មីនេះផងដែរ៕

    អត្ថបទ៖ ភក្តី

    Share This Post: