ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    មានជនរងគ្រោះម្នាក់ទៀតបានស្លាប់ ដោយសារជំងឺរលាកសួតដែលកំពុងរាតត្បាតក្នុងប្រទេសចិន

    BY autoadmin January 17, 2020
    មានជនរងគ្រោះម្នាក់ទៀតបានស្លាប់ ដោយសារជំងឺរលាកសួតដែលកំពុងរាតត្បាតក្នុងប្រទេសចិន

    ចិនបានប្រកាសពីការស្លាប់របស់ជនរងគ្រោះទី២ ដោយសារជំងឺរលាកសួតដែលបណ្តាលមកពីវីរុសថ្មី coronavirus ។ អាជ្ញាធរសុខាភិបាលក្រុង Wuhan បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ជនរងគ្រោះទី២នេះគឺជាបុរសអាយុ ៦៩ឆ្នាំ។ ពួកគេនិយាយថា គាត់ធ្លាក់ខ្លួនឈឺនៅថ្ងៃទី៣១ ខែធ្នូ ចុងឆ្នាំ២០១៩ ហើយស្ថានភាពគាត់កាន់តែយ៉ាប់យ៉ឺនបន្ទាប់ឆ្លងជំងឺបាន៤ថ្ងៃ។ លោកបានទទួលមរណភាពកាលពីថ្ងៃពុធ នៅក្នុងមន្ទីរពេទ្យមួយនៅទីក្រុង Wuhan ដែលជារដ្ឋធានីនៃខេត្ត Hubei ភាគកណ្តាលប្រទេសចិន និងជាទីកន្លែងដែលមេរោគនេះផ្ទុះឡើង។

    អាជ្ញាធរមូលដ្ឋានបាននិយាយថា គិតត្រឹមថ្ងៃព្រហស្បតិ៍ មនុស្ស ៤១នាក់ ត្រូវបានបញ្ជាក់ថាបានឆ្លងវីរុសនេះ។ ក្នុងនោះមាន ២នាក់បានស្លាប់ ៥នាក់ នៅតែមានសភាពធ្ងន់ធ្ងរ រីឯ ១២នាក់ ទៀតបានធូរស្រាល និងចេញពីមន្ទីរពេទ្យហើយ។ ប្រទេសចិននឹងត្រូវឈបសម្រាកបុណ្យចូលឆ្នាំចិន ដែលវានឹងចាប់ផ្តើមនៅថ្ងៃសុក្រសប្តាហ៍ក្រោយរយៈពេល ៧ថ្ងៃ។ ហើយអាជ្ញាធរត្រូវបានគេរំពឹងថា នឹងពង្រឹងការឃ្លាំមើលរបស់ប្រជាជនក្នុងស្រុក ក៏ដូចជាចលនាអន្តរជាតិរបស់ប្រជាជន ដើម្បីពិនិត្យមើលការឆ្លងដែលអាចកើតមាន។ កាលពីថ្ងៃព្រហស្បតិ៍ប្រទេសជប៉ុនក៏បានរកឃើញជំងឺនេះផងដែរ ដោយសារបុរសជនជាតិចិនរស់នៅក្នុងប្រទេសជប៉ុនម្នាក់ បាននាំយកជំងឺនេះមកពីប្រទេសចិននៅពេលគាត់ទៅលេងក្រុង Wuhan ៕

    អត្ថបទ៖ លីដា

    Share This Post: