ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ហួសចិត្ត! ម្ចាស់ឃើញកូនឆ្មាប៉ោងពោះ ក៏ស្មានតែហើមពោះ ឬមានសត្វល្អិតក្នុងពោះ ការពិតវាគ្រាន់តែធាត់ប៉ុណ្ណោះ

    BY autoadmin January 18, 2020
    ហួសចិត្ត! ម្ចាស់ឃើញកូនឆ្មាប៉ោងពោះ ក៏ស្មានតែហើមពោះ ឬមានសត្វល្អិតក្នុងពោះ ការពិតវាគ្រាន់តែធាត់ប៉ុណ្ណោះ

    សម្រាប់អ្នកស្រឡាញ់សត្វគាត់តែងតែពិនិត្យ និងតាមដានសុខភាពរបស់សត្វចញ្ចឹមរបស់ពួកគេ ហើយនឹងបញ្ជូនពួកវាទៅរកពេទ្យភ្លាមបើឃើញថាមានភាពមិនប្រក្រតី។ ដូច្នេះវាជារឿងធម្មតាទេដែលម្ចាស់សត្វទាំងនោះ ប្រញាប់ប្រញាល់ទៅរកពេទ្យភ្លាមៗ នៅពេលឃើញពួកវាឈឺ ឬមិនស្រួលខ្លួន។ ជាក់ស្ដែងថ្មីៗនេះក៏មានរឿងគួរឱ្យហួសចិត្តមួយ ដោយម្ចាស់ឆ្មាម្នាក់មកពីប្រទេសថៃ គាត់បានបង្ហោះរឿងរ៉ាវនៅលើបណ្ដាញសង្គម Twitter ទាក់ទងនឹងកូនឆ្មារបស់គាត់ ដែលមានមានពោះប៉ោងយ៉ាងចម្លែកដូចគេសប់ខ្យល់ ប៉ុន្តែមិនមែនមកពីវាហើមពោះ ឬមានសត្វល្អិតច្រើននោះទេ។

    នៅក្នុងការបង្ហោះដែលបកប្រែជាភាសាអង់គ្លេសនោះមានខ្លឹមសារថា៖ « Nong អាយុ ២ខែ.. ម៉ាក់ឃើញពោះប៉ោង ក៏ខ្លាចថាហើមពោះ ហើយក៏នាំទៅពេទ្យ ប៉ុន្តែពេទ្យថា Nong គ្រាន់តែធាត់ប៉ុណ្ណោះ»។ តាមសម្តីរបស់ម្ចាស់បានឱ្យដឹងថា នាងឃើញកូនឆ្មាតូចហើមពោះ ហើយនាងស្មានតែវាមានបញ្ហាហើមពោះ ឬអាចដោយសារមានសត្វល្អិតក្នុងពោះ ទើបរូបនាងប្រញាប់យកវាទៅរកពេទ្យ។ លុះទៅដល់ពេទ្យពួកគេបានធ្វើការស្កេនកាំរស្មី X ហើយក៏បានរកឃើញថា Nong មិនបានកើតអ្វីទេ! មានសុខភាពល្អ គ្រាន់តែធាត់តែប៉ុណ្ណោះ។

    ក្រោយមកទៀតម្ចាស់របស់ Nong ក៏បានបង្ហោះរឿងរ៉ាវនោះ ហើយក៏មានអ្នកខ្លះចូលមកបញ្ចេញមតិ និងរៀបរាប់ពីរឿងប្រហាក់ប្រហែលគ្នា ហើយការបង្ហោះនោះក៏ទទួលបានការចែកចាយជិត ១០០,០០០ retweets ផងដែរ៕

    អត្ថបទ៖ លីដា

    Share This Post: