ទីបំផុត រដ្ឋបាលរាជធានីភ្នំពេញសម្រេចយកគន្លងផ្លូវមួយនេះធ្វើជាផ្លូវអាទិភាពសម្រាប់រថយន្តក្រុង
សង្គម January 19, 2020 Khmernote

យោងតាមការបញ្ជាក់នៅលើទំព័រផ្លូវការរបស់រដ្ឋបាលរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃសុក្រ ០៨រោច ខែបុស្ស ឆ្នាំកុរ ឯកស័កព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០ បានឲ្យដឹងថា រដ្ឋបាលរាជធានីភ្នំពេញបានកិច្ចប្រជុំគណៈកម្មការរៀបចំផ្លូវអាទិភាពរថយន្តក្រុងដឹកជញ្ជូនសាធារណៈ City Bus ក្រោមអធិបតីភាពឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ដោយបានការចូលពីតំណាងអង្គការ JICA ធនាគារ ADB មន្ទីរអង្គភាពជំនាញពាក់ព័ន្ធ រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈ City Bus លោក អភិបាល អភិបាលរងខណ្ឌពាក់ព័ន្ធនិងផ្លូវអាទិភាពរបស់រថយន្តក្រុងដឹកជញ្ជូនសាធារណៈ City Bus។

ដោយអង្គប្រជុំបានសម្រេចយកផ្លូវអាទិភាពរបស់រថយន្តក្រុងដឹកជញ្ជូនសាធារណៈ City Bus នៅចំកណ្ដាលទ្រូងផ្លូវ ចាប់ពីផ្សារធំថ្មីរហូតដល់ច្រមុះជ្រូកស្ទឹងមានជ័យ។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋនាំគ្នាចូលរួមជិះរថយន្តក្រុងដឹកជញ្ជូនសាធារណៈទាំងអស់គ្នា ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ និងជួយការពារបរិស្ថានផងដែរ៕

អត្ថបទ៖ សេម