ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    បាតុករប្រហែល ១,៤០០នាក់ ចេញមកតវ៉ាប្រឆាំងលោក ពូទីន បន្ទាប់ពីប្រធានាធិបតីរូបនេះស្នើឱ្យមានការកែទម្រង់នយោបាយ

    BY autoadmin January 20, 2020
    បាតុករប្រហែល ១,៤០០នាក់ ចេញមកតវ៉ាប្រឆាំងលោក ពូទីន បន្ទាប់ពីប្រធានាធិបតីរូបនេះស្នើឱ្យមានការកែទម្រង់នយោបាយ

    មនុស្សជាង ១,០០០នាក់ បានធ្វើដំណើរតាមដងផ្លូវក្នុងទីក្រុងមូស្គូកាលពីថ្ងៃអាទិត្យ ដើម្បីប្រឆាំងនឹងសំណើរបស់ប្រធានាធិបតីលោក វ្លាឌីមៀ ពូទីន ក្នុងការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញរបស់រុស្ស៊ី ដើម្បីផ្លាស់ប្តូររចនាសម្ព័ន្ធនយោបាយរបស់ប្រទេស។ ក្រុមអ្នករិះគន់ចាត់ទុកសំណើនេះថា មានបំណងជួយលោក ពូទីន ឱ្យនៅតែអាចមានអំណាច បន្ទាប់ពីតំណែងជាប្រធានាធិបតីរបស់លោកនៅឆ្នាំ២០២៤ ត្រូវបញ្ចប់។ កម្លាំងប្រឆាំងបានអំពាវនាវឱ្យប្រជាជនចូលរួមបាតុកម្មដែលបានគ្រោងទុកនេះ ស្របគ្នានឹងការប្រមូលផ្ដុំគ្នាក្នុងការរំលឹកដល់អ្នកកាសែតគាំទ្រលទ្ធិប្រជាធិបតេយ្យម្នាក់ ដែលត្រូវបានគេសម្លាប់កាលពី ១១ឆ្នាំមុន។

    មនុស្សប្រហែល ១,៤០០នាក់ បានបង្ហាញខ្លួន ដោយអ្នកដើរក្បួនខ្លះបានកាន់សៀវភៅរដ្ឋធម្មនុញ្ញរបស់រុស្ស៊ី។ ពួកគេបានស្រែកពាក្យស្លោកប្រឆាំងនឹងផែនការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញរបស់លោក ពូទីន ។ ពួកគេបានជំរុញឱ្យប្រធានាធិបតីរូបនេះបោះបង់ចោលអំណាចទាំងអស់ បន្ទាប់ពីអាណត្តិរបស់គាត់ត្រូវចប់។ មិនមានការរាយការណ៍អំពីការប៉ះទង្គិចគ្នាជាមួយកម្លាំងសន្តិសុខទេ ប៉ុន្តែក្រុមអ្នកតវ៉ាចំនួន ៨នាក់ ត្រូវបានចាប់ខ្លួន។ អ្នកចូលរួមម្នាក់បាននិយាយថា អាជ្ញាធរគួរតែបញ្ឈប់ការគៀបសង្កត់នយោបាយរបស់ប្រជាជនជាជាងផ្លាស់ប្តូររចនាសម្ព័ន្ធអំណាចបច្ចុប្បន្ន៕

    អត្ថបទ៖ លីដា

    Share This Post: