ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ការសិក្សាមួយបង្ហាញថា នៅក្នុងក្រុង Wuhan តែមួយអាចមានអ្នកឆ្លងជំងឺរលាកសួតប្រហែល ១,៧០០នាក់

    BY autoadmin January 21, 2020
    ការសិក្សាមួយបង្ហាញថា នៅក្នុងក្រុង Wuhan តែមួយអាចមានអ្នកឆ្លងជំងឺរលាកសួតប្រហែល ១,៧០០នាក់

    អ្នកស្រាវជ្រាវនៅមហាវិទ្យាល័យអង់គ្លេសប៉ាន់ស្មានថា មានអ្នកជំងឺរលាកសួតច្រើនជាង ១,៧០០នាក់ ដែលទាក់ទងទៅនឹងវីរុសឆ្លងវីរុសថ្មី នៅក្នុងទីក្រុង Wuhan ប្រទេសចិន។ ការផ្ទុះឡើងនៃជំងឺរលាកសួតដែលទាក់ទងទៅនឹងមេរោគថ្មី coronavirus ហាក់ដូចជាកំពុងរីករាលដាលនៅក្នុងប្រទេសចិន។ ក្រុមអ្នកជំនាញជំងឺឆ្លងមួយក្រុមនៃសាកលវិទ្យាល័យឯកជន Imperial College London បានឱ្យដឹងថា ការប៉ាន់ស្មានរបស់ពួកគេគឺផ្អែកលើកត្តាផ្សេងៗរួមមាន៖ ប្រជាជននៅតំបន់ Wuhan និងតំបន់ក្បែរនោះ ចំនួនអ្នកជំងឺនៅខាងក្រៅប្រទេសចិន និងចំនួនមនុស្សដែលធ្វើដំណើរទៅបរទេសចេញពីព្រលានយន្តហោះអន្តរជាតិទីក្រុង Wuhan ។ របាយការណ៍របស់ពួកគេនិយាយថា អាចមានច្រើនជាង ១,៧០០ ករណីនៅទីក្រុង Wuhan គិតត្រឹមថ្ងៃទី១២ ខែមករា។

    របាយការណ៍នេះសង្កត់ធ្ងន់លើអាជ្ញាធរចិន ដើម្បីឱ្យពួកគេពង្រីកការស្ទង់មតិដល់អ្នកទាំងអស់ដែលបានសម្រាកព្យាបាលនៅមន្ទីរពេទ្យ ដោយសារតែជំងឺរលាកសួត និងបញ្ហាផ្លូវដង្ហើមធ្ងន់ធ្ងរនៅ Wuhan និងទីក្រុងជិតខាង។ របាយការណ៍ក៏បានលើកឡើងពីភាពចាំបាច់នៃការប្រុងប្រយ័ត្នបន្ថែមទៀតចំពោះការឆ្លងមេរោគ ដោយនិយាយថា ការចម្លងវីរុសពីមនុស្សទៅមនុស្សគឺពិតជាអាចមែន ហើយទំនងជាកើតមានច្រើនជាងអ្វីដែលយើងធ្លាប់ស្មាន។ ជាក់ស្ដែងមន្ត្រីសុខាភិបាលនៅទីក្រុង Wuhan បាននិយាយកាលពីថ្ងៃច័ន្ទថា ចំនួនអ្នកជំងឺនៅក្នុងទីក្រុងបានកើនឡើងពី ១៣៦ កាលពីចុងសប្តាហ៍មុន រហូតដល់ ១៩៨នាក់ នៅពេលនេះ។ ក៏មានអ្នកជំងឺម្នាក់ទៀតដែលបានស្លាប់ ដែលធ្វើឱ្យចំនួនអ្នកស្លាប់កើនឡើងដល់ ៣នាក់៕

    អត្ថបទ៖ លីដា

    Share This Post: