អន្តរជាតិ

អាក្រក់មែនមនុស្ស! សួនកម្សាន្តមួយនៅចិនចាប់ជ្រូកឲ្យលោតពីលើអាកាសកំពស់ជិត៧០ម៉ែត្រ ដើម្បីជាយុទ្ធសាស្ត្រទីផ្សារ និងជាការសប្បាយរបស់ពួកគេ

BY
autoadmin
January 21, 2020

សួនកម្សាន្តនៅក្នុងប្រទេសចិនមួយ កំពុងធ្វើឱ្យសាធារណជនមានការខឹងសម្បា និងរងការរិះគន់យ៉ាងចាស់ដៃ បន្ទាប់ពីពួកគេបានយកសត្វជ្រូកដែលនៅរស់មកឱ្យលោត bungee jump យោលទៅយោលមកយ៉ាងព្រៃផ្សៃបំផុត។ នៅក្នុងវីដេអូដែលបានបង្ហោះចូលក្នុងបណ្ដាញសង្គម Weibo បានបង្ហាញឱ្យឃើញថា សត្វជ្រូកមួយក្បាលត្រូវបានក្នុងកម្មករនៅទីនោះដាក់ឱ្យលោតចុះមកដោយមានចងខ្សែសុវត្ថិភាព ហើយជ្រូកនោះបានស្រែកយំយ៉ាងគួរឱ្យអាសូរបំផុត ខណៈមនុស្សដែលបានចូលរួមធ្វើអំពើថោកទាបទាំងនោះសើចហ៊ោយ៉ាងសប្បាយ ដែលយើងអាចឮយ៉ាងច្បាស់ចេញពីក្នុងវីដេអូនោះ។

ជ្រូកមួយក្បាលនោះត្រូវបានគេនិយាយថា មានទម្ងន់ ៧៥គីឡូក្រាម និងត្រូវបានគេដាក់ឱ្យលោតចុះមកពីកម្ពស់ ៦៨ម៉ែត្រ ដែលវាជាយុទ្ធសាស្ត្រទីផ្សាររបស់សួនកម្សាន្តឈ្មោះថា Meixin Red Wine Town នៅតំបន់ Chongqing ប្រទេសចិន។ អ្វីដែលសាហាវជាងនេះទៀតគឺ បន្ទាប់ពីពួកគេបានធ្វើទារុណ​កម្មសត្វជ្រូកនោះហើយ ពួកគេបានបញ្ជូនវាទៅផ្ទះកាប់សាច់ភ្លាម។ ប៉ុន្តែយ៉ាងណាបន្ទាប់ពីទទួលបានការរិះគន់ពីសាធារណជន និងអ្នកលេងបណ្ដាញមក ពួកគេក៏បានចេញមុខមកសុំទោស ហើយបាននិយាយថានឹងកែលម្អបញ្ហានេះ។ ប៉ុន្តែដូចយើងធ្លាប់បានដឹងហើយថា នៅប្រទេសចិនគ្មានច្បាប់ដាក់ទោសអ្នកធ្វើទារុណកម្មលើសត្វនោះទេ ដូច្នេះហើយវាពិបាកនឹងស្មានណាស់ថាពួកគេពិតជាសុំទោសដោយចេញពីចិត្ត មិនមែនគ្រាន់តែទាមទារចំណាប់អារម្មណ៍៕

អត្ថបទ៖ លីដា

Share This Post: