Manny Pacquiao បបួល Conor McGregor វ៉ៃមួយស្មើនៅលើសង្វៀន (មានវីដេអូ)
អន្តរជាតិ January 21, 2020 lyda

សារព័ត៌មានកីឡាដ៏ល្បីល្បាញរបស់ពិភពលោក Thesun បានចុះផ្សាយថា កំពូលកីឡាករក្នុងទ្រូង Conor McGregor អាចនឹងឡើងសង្វៀនប្រដាល់សារជាថ្មីម្តងទៀត ដោយលើកនេះរូបគាត់នឹងត្រូវតទល់ជាមួយនឹងកំពូលកីឡាប្រដាល់ហ្វីលីពីន Manny Pacquiao វិញម្តង។ ការបង្ហាញពីលទ្ធភាពក្នុងការឡើងឡើសង្វៀនប្រដាល់ជាថ្មីនេះបានធ្វើឡើងភ្លាមៗ ក្រោយកីឡាករ Conor McGregor បានយកឈ្នះកីឡាករ Cowboy លើសង្វ្រៀន UFC កាលពីប៉ុន្មានថ្ងៃមុននេះដោយប្រើពេលវេលាមិនដល់មួយនាទីផង។

កាលពីឆ្នាំ ២០១៧ កន្លងទៅនេះ កីឡា Conor McGregor ក៏ធ្លាប់ឡើងសង្វៀនប្រដាល់ម្តងដែរ តែពេលនោះគាត់បានចាញ់កំពូលកីឡាករប្រដាល់អាមេរិក Floyd Mayweather នៅក្នុងទឹកទី ១០ ។ សូមបញ្ជាក់ជូនថាកីឡាករ Conor McGregor ជាជនជាតិអៀរឡង់មានអាយុ ៣១ ឆ្នាំ ហើយបច្ចុប្បន្ននេះរូបគាត់ជាកំពូលកីឡាករប្រដាល់ក្នុងទ្រុង UFC នៅលើពិភពលោកផងដែរ។ ចំណែកឯកីឡាករ Manny Pacquiao ស្តេចប្រដាល់របស់ហ្វីលីពីនវិញមានអាយុ ៤១ ឆ្នាំ បច្ចុប្បន្នរូបគាត់គឺជាកីឡាករតែមួយរូបគត់ដែលអាចយកឈ្នះការប្រកួតកម្រិតអន្តរជាតិក្នុងប្រភេទទម្ងន់ផ្សេងៗគ្នាជាច្រើន។ ដូចនេះហើយប្រសិនបើកីឡាករទាំងពីរពិតជាឡើងសង្វ្រៀនប្រដាល់ជាមួយគ្នាមែន វាប្រាកដជាការប្រកួតជក់ចិត្តបំផុតក្នុងប្រវត្តិសាស្ត្រពិភពលោកហើយ៕

 

 

អត្ថប​ទ៖ភក្តី