អន្តរជាតិ

ចិនដើរស្កែនអ្នកដំណើរម្តងម្នាក់ៗនៅលើយន្តហោះ មុនយន្តហោះចេញដំណើរ ដើម្បីធានាមិនមានជំងឺថ្មី ដែលកំពុងរាតត្បាត (មានវីដេអូ)

BY
autoadmin
January 21, 2020

ចិន៖អាជ្ញាធរចិនបានបង្កើតនូវការត្រួតពិនិត្យសុខភាពអ្នកដំណើរយ៉ាងតឹងរឹង ក្រោយជំងឺដែលគេមិនទាន់ស្គាល់អត្តសញ្ញាណមួយបង្កឡើងដោយចង្កោមមេរោគ Coronavirus កាន់តែរាតត្បាតខ្លាំងឡើងៗ។ ជាក់ស្តែងវីដេអូមួយបានបង្ហាញថា ក្រុមអាជ្ញាធរចិនបានដើរត្រួតពិនិត្យកំដៅខ្លួន ​និងសុខភាពរាងកាយគ្រប់អ្នកដំណើរទាំងអស់ ដែលកំពុងអង្គុយលើយន្តហោះដើម្បីឲ្យប្រាកដថា ពួកគេពិតជាគ្មានកើតជំងឺថ្មីដែលស្រដៀងគ្នាទៅនឹងជំងឺផ្តាសាយឬអ្នកខ្លះហៅថាដូចជំងឺសារនោះទេ មុននឹងពួកគេធ្វើដំណើរចេញទៅកាន់ក្រុង ឬប្រទេសផ្សេងទៀត។ បើតាមសារព័ត៌មាន Dailymail បានបញ្ជាក់ថា ជើងហោះហើរក្នុងវីដេអូមួយនេះគឺមានទិសដៅធ្វើដំណើរចេញពីក្រុងវូហានដែលជាកន្លែងផ្ដើមកើតមានជំងឺថ្មីនេះ និងហោះហើរឆ្ពោះទៅកាន់ក្រុងម៉ាកាវ។

ប្រភពខាងលើបានបន្តថា តុល្យការចុងក្រោយនៃការវិវឌ្ឍន៍របស់ជំងឺថ្មីបង្កឡើងដោយចង្កោមមេរោគ Coronavirus គឺវាបានធ្វើឲ្យប៉ះពាល់ដល់ប្រជាពលរដ្ឋចិនប្រមាណជា ១ ៧០០ នាក់ ក្នុងនោះមាន ២០០ នាក់ត្រូវបានគេរកឃើញថា មានផ្ទុកនូវមេរោគថ្មីនេះតែម្តង ខណៈមានជនរងគ្រោះចំនួន ៣ នាក់ផ្សេងទៀតបានស្លាប់ព្រោះព្យាបាលមិនទាន់ពេលវេលា។ ចំពោះទំហំនៃការរាតត្បាតវិញរហូតមកទល់នឹងពេលនេះជំងឺថ្មីបានរាតត្បាតដល់ប្រទេសថៃ ជប៉ុន និងកូរ៉េខាងត្បូងហើយ ខណៈនៅក្នុងប្រទេសចិនវិញវាក៏បានរាតត្បាតទៅដល់ក្រុងផ្សេងមួយចំនួនដែលនៅក្បែរក្រុងវូហានផងដែរ៕

អត្ថបទ៖ភក្តី

Share This Post: