អន្តរជាតិ

តុលាការធម្មនុញ្ញថៃសម្រេចថា មិនរំលាយគណបក្សអនាគតឆ្ពោះទៅមុខចោលនោះទេ ហើយក៏រកមិនឃើញថាបក្សនេះចង់ផ្តួលរំលំរបបរាជានិយមដែរ

BY
autoadmin
January 21, 2020

តុលាការធម្មនុញ្ញក្នុងប្រទេសថៃ បានច្រានចោលញត្តិសុំរំលាយគណបក្សប្រឆាំងដ៏ធំមួយ ដោយផ្អែកលើការចោទប្រកាន់ថា គណបក្សនេះកំពុងព្យាយាមផ្តួលរំលំរបបរាជានិយម។ គណបក្សអនាគតឆ្ពោះទៅមុខ (Future Forward Party) ក៏ត្រូវបានចោទប្រកាន់ពីបទមានទំនាក់ទំនងជាមួយ Illuminati ដែលជាសង្គមសម្ងាត់មួយដែរ ប៉ុន្តែខ្លួនបានបដិសេធ។ តុលាការបាននិយាយកាលពីថ្ងៃអង្គារថា ពួកគេមិនបានរកឃើញភ័ស្តុតាងជាក់ស្តែងដែលថា សមាជិកគណបក្សកំពុងប៉ុនប៉ងផ្តួលរំលំរបបរាជានិយមនេះទេ ខណៈគណបក្សផ្ទាល់ក៏មិនបានប្រឆាំងនឹងប្រព័ន្ធប្រជាធិបតេយ្យរបស់ប្រទេស។

មហាសេដ្ឋីដែលជាស្ថាបនិករបស់គណបក្សអនាគតឆ្ពោះទៅមុខ បានស្ថិតនៅក្នុងការចាប់អារម្មណ៍ ចាប់តាំងពីគណបក្សរបស់លោកបានឈរនៅលំដាប់ទី៣ ក្នុងការបោះឆ្នោតទូទៅកាលពីឆ្នាំមុន។ នេះគ្រាន់តែជាបញ្ហាប្រឈមផ្នែកច្បាប់មួយក្នុងចំណោមបញ្ហាប្រឈមជាច្រើន ដែលត្រូវបាននាំយកមកប្រឆាំងនឹងគណបក្ស និងមេដឹកនាំរូបនេះ។ កាលពីខែវិច្ឆិកា តុលាការក៏បានដកសិទ្ធិលោក Thanathorn Juangroongruangkit ពីការធ្វើជាសមាជិកសភាពីបទរំលោភច្បាប់បោះឆ្នោតផងដែរ។ ហើយលោក Thanathorn ចោទប្រកាន់តុលាការវិញថា លម្អៀងតាមបក្សនយោបាយ។ គណបក្សនេះក៏រងការចោទប្រកាន់ថា បានខ្ចីប្រាក់ខុសច្បាប់ជាង ៦លានដុល្លារ ពី Thanathorn ដែលជាមេដឹកនាំបក្សផ្ទាល់ផងដែរ៕

អត្ថបទ៖ លីដា

Share This Post: