ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    សាលារៀននៅថៃជាង ៤០០កន្លែង ត្រូវបិទទ្វារនៅថ្ងៃនេះ ដោយសារបញ្ហាខ្យល់ពុល

    BY autoadmin January 22, 2020
    សាលារៀននៅថៃជាង ៤០០កន្លែង ត្រូវបិទទ្វារនៅថ្ងៃនេះ ដោយសារបញ្ហាខ្យល់ពុល

    រដ្ឋបាលក្រុងបាងកក (BMA) បានប្រកាសថា សាលារៀនរបស់រដ្ឋាភិបាលចំនួន ៤៣៧ នឹងបិទទ្វារនៅថ្ងៃពុធ ទី២២ ខែមករា ដើម្បីកាត់បន្ថយចំនួនយានយន្តនៅលើដងផ្លូវ និងផលប៉ះពាល់ដល់សុខភាពកុមារ និងយុវជន បន្ទាប់ពីនាយកដ្ឋានឧតុនិយមថៃបាននិយាយថា ការបិទទ្វារនេះពី ១ ទៅ ២ថ្ងៃ អាចជួយដោះស្រាយបញ្ហាខ្យល់អាកាសមិនល្អឱ្យបានប្រសើរ។ វិធានការបន្ទាន់ចំនួន ៤ ត្រូវបានចេញផ្សាយដូចជា៖

    ១. រាល់ទីភ្នាក់ងារដែលមានសម្ព័ន្ធភាពនៅទីក្រុងបាងកក គួរតែពន្យាពេលម៉ោងធ្វើការ ប្តូរទៅម៉ោង ១០ព្រឹក ដល់ ៦ល្ងាច ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍។ វិធានការណ៍នេះនឹងមានប្រសិទ្ធភាព រហូតដល់មានវិបត្តិខ្យល់កខ្វក់ត្រូវបានដោះស្រាយ។

    ២. សាលារៀនរបស់រដ្ឋាភិបាលចំនួន ៤៣៧ នឹងត្រូវបិទទ្វារ ១ថ្ងៃ នៅថ្ងៃនេះផ្ទាល់។

    ៣. ម៉ាស់ត្រូវបានចែកជូន FREE ហើយប្រជាជនអាចយកម៉ាស់ទាំងនេះភ្លាមៗ នៅតាមមណ្ឌលសុខភាពសាធារណៈ ស្ថានីយ៍ឡានក្រុង ឬស្ថានីយ៍ Skytrain ចំនួន ៦៨ របស់រាជធានី។

    ៤. មន្ត្រីត្រូវបានជំរុញពលរដ្ឋឱ្យការពារខ្លួនពួកគេ ដោយពាក់ម៉ាស់នៅពេលចាកចេញពីអាគារទៅខាងក្រៅ។ មន្រ្តីក៏នឹងត្រូវសម្របសម្រួលជាមួយសាលារដ្ឋ ដើម្បីបើកថ្នាក់បន្ថែមនៅចុងសប្តាហ៍ ឬនៅថ្ងៃផ្សេងទៀតដោយផ្អែកលើស្ថានភាពជាក់ស្ដែង៕

    អត្ថបទ៖ លីដា

    Share This Post: