ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ទុក្ខជាន់ទុក្ខ! យន្តហោះពន្លត់អគ្គិភ័យមួយរបស់អូស្ត្រាលីត្រូវគេសង្ស័យថា បានធ្លាក់ បន្ទាប់ពីបាត់បង់ការទាក់ទងនៅពេលកំពុងប្រតិបត្តិការណ៍ពន្លត់ភ្លើងឆេះព្រៃ

    BY autoadmin January 23, 2020
    ទុក្ខជាន់ទុក្ខ! យន្តហោះពន្លត់អគ្គិភ័យមួយរបស់អូស្ត្រាលីត្រូវគេសង្ស័យថា បានធ្លាក់ បន្ទាប់ពីបាត់បង់ការទាក់ទងនៅពេលកំពុងប្រតិបត្តិការណ៍ពន្លត់ភ្លើងឆេះព្រៃ

    សារព័ត៌មាន ABC មុននេះបន្តិចបានរាយការណ៍ថា យន្តហោះពន្លត់អគ្គិភ័យដ៏ធំរបស់អូស្ត្រាលីមួយបានធ្លាក់ នៅពេលដែលវាកំពុងធ្វើប្រតិបត្តិការណ៍ប្រយុទ្ធជាមួយភ្លើងឆេះព្រៃនៅរដ្ឋ New South Wales ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយពីភ្នាក់ងារពន្លត់អគ្គីភ័យជនបទ NSW បាននិយាយថា៖ «បណ្ដាញទំនាក់ទំនងជាមួយយន្តហោះពន្លត់អគ្គិភ័យដ៏ធំមួយនោះត្រូវបានដាច់ នៅពេលដែលវាកំពុងធ្វើការនៅតំបន់ Snowy Monaro»។

    សេចក្តីថ្លែងការណ៍បាននិយាយថា ក្រុមការងារក្នុងតំបន់សង្ស័យថាយន្តហោះកងរបស់ទ័ពអាកាសរ៉ូយ៉ាល់អូស្ត្រាលី (RAAF) អាចត្រូវបានធ្លាក់ ហើយពេលនេះឧទ្ធម្ភាគចក្រមួយចំនួនក៏បានចាប់ផ្ដើមចេញប្រតិបត្តិការណ៍ស្វែងរកយន្តហោះនោះហើយដែរ។ គេហទំព័រតាមដានជើងហោះហើរ Flightradar24 បានបង្ហាញពីផ្លូវហោះហើររបស់យន្តហោះពន្លត់អគ្គិភ័យ C-130 ហើយវាត្រូវបានគេមើលឃើញថា បានឈប់ភ្លាមៗឈប់នៅភាគខាងត្បូងនៃទីក្រុង Canberra ។ គេហទំព័រទិន្នន័យហោះហើរផ្សាយផ្ទាល់មួយទៀតឈ្មោះ ADSB Exchange ក៏បានបង្ហាញថាយន្តហោះនេះ បានហោះជុំវិញតំបន់ក្បែរ Bredbo ផងដែរ៕

    អត្ថបទ៖ លីដា

    Share This Post: