ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    វេជ្ជបណ្ឌិតហុងកុងដ៏ល្បីល្បាញម្នាក់ក្នុងជំនាន់ផ្ទុះជំងឺសារ បានឱ្យដំបូន្មានទាក់ទងនឹងវីរុសកូរ៉ូណាថា…

    BY autoadmin January 28, 2020
    វេជ្ជបណ្ឌិតហុងកុងដ៏ល្បីល្បាញម្នាក់ក្នុងជំនាន់ផ្ទុះជំងឺសារ បានឱ្យដំបូន្មានទាក់ទងនឹងវីរុសកូរ៉ូណាថា…

    ការរាតត្បាតនៃជំងឺរលាកសួតនៅវូហានកំពុងផ្ទុះឡើង ហើយមនុស្សគ្រប់រូបកំពុងប្រឈមនឹងគ្រោះថ្នាក់នេះ។ សារជាអក្សរដែលអះអាងកាលពីពេលថ្មីៗនេះដោយលោក Yuen Kwok Yung សាស្ត្រាចារ្យមកពីនាយកដ្ឋានមីក្រូជីវសាស្រ្ត នៃសាកលវិទ្យាល័យវេជ្ជសាស្ត្រហុងកុង បាននិយាយថា វីរុសនេះគឺជាពពួក OC43 ហើយអ្នកគួរតែចៀសវាងកុំបរិភោគអាហារចៀនច្រើនពេក និងហូបវីតាមីន C ឱ្យបានច្រើន។ លោក Yuen Kwok Yung បាននិយាយថា មិនមែនគាត់ជាអ្នកបង្កើតការណែនាំនេះទេ ប៉ុន្តែវីរុសកូរ៉ូណានាពេលថ្មីៗនេះវាស្រដៀងនឹងជំងឺ SARS និង MERS។ ជាក់ស្ដែងលោកវេជ្ជបណ្ឌិតដ៏ល្បីល្បាញក្នុងសម័យផ្ទុះជំងឺសារនៅហុងកុងរូបនេះបានផ្តល់ដំបូន្មានថា៖

    ១. លោកបានស្នើឱ្យប្រជាជនហុងកុង គួរតែព្យាយាមជៀសវាងពីការទៅប្រទេសចិនក្នុងអំឡុងពេលនេះ។

    ២. ប្រសិនបើធ្វើដំណើរលើយន្តហោះចូរប្រាកដថាអ្នកពាក់ម៉ាស។

    ៣. តែងតែមានជែលលាងដៃ ឬកន្សែងបម្រុង។

    ៤. វីរុស «Coronavirus» គឺជាវីរុសដែលស្រដៀងនឹងវីរុស SARS ឬ MERS កាលពីផ្ទុះជំងឺមុនៗ។ ដោយលើកនេះគឺពពួក OC43 ដែលនៅមិនមានវិធីសាស្រ្តណាមួយជាក់លាក់ ដើម្បីព្យាបាលមេរោគនោះទេ។

    ៥. ប្រសិនបើអ្នកត្រូវទៅផ្សារ សូមប្រាកដថាអ្នកបានពាក់ម៉ាស។ ត្រូវប្រយ័ត្នប្រយែងឱ្យបានខ្ពស់បំផុត។

    ៦. អាជ្ញាធរសុខាភិបាលបានប្រកាសថា វីរុសនេះមានសភាពធ្ងន់ធ្ងរណាស់។ តែទោះយ៉ាងណាវីរុសត្រូវបានគេរកឃើញថា អាចចូលក្នុងខ្លួនរបស់អ្នកប្រសិនបើបំពង់ក ឬ throat mucous របស់អ្នកស្ងួត។ ដូច្នេះការប្រុងប្រយ័ត្នមួយដែលពួកគេបានណែនាំគឺត្រូវធានាបានថា បំពង់ករបស់អ្នកមានសំណើមជានិច្ច។ ពួកគេណែនាំមិនឱ្យបំពង់ករបស់អ្នកស្ងួតទាន់នោះទេ ដោយសារក្នុងរយៈពេល ១០នាទី ដែលបំពង់ករបស់អ្នកហៀបនឹងស្ងួត វីរុសនឹងរកឱកាសចូលខ្លួនរបស់អ្នកភ្លាម។ ដូច្នេះសូមកុំគេចវេះការផឹកទឹកដើម្បីផ្ដល់សំណើមឱ្យបំពង់ករបស់អ្នក។

    សម្រាប់មនុស្សពេញវ័យ ត្រូវផឹកទឹកក្តៅអ៊ុនៗម្ដង 50-80 សង់ទីម៉ែត្រគូប; សម្រាប់កុមារ 30-50 សង់ទីម៉ែត្រគូប (1សង់ទីម៉ែត្រគូប=1មីលីលីត្រ)។ ត្រូវផឹកទឹកប្រសិនបើអ្នកមានអារម្មណ៍ថា បំពង់ករបស់អ្នកស្ងួត។ កុំ​ស្ទាក់ស្ទើរឡើយ! ទោះជាយ៉ាងណាក៏ដោយការផឹកច្រើនជាងចំនួនណែនាំគឺមិនចាំបាច់ទេ។ គំនិតនៃការផឹកទឹកគឺ «រក្សាបំពង់កឱ្យមានសំណើមជានិច្ច»។

    ៧. មុនដំណាច់ខែមីនា សូមព្យាយាមកុំចូលកន្លែងដែលមានមនុស្សច្រើន ដូចជាស្ថានីយរថភ្លើង ឬសេវាដឹកជញ្ជូនសាធារណៈ និងពាក់ម៉ាសបើចាំបាច់។

    ៨. ចៀសវាងទទួលទានអាហារបំពង និងទទួលទានវីតាមីន C ឱ្យបានច្រើន។

    ៩. មជ្ឈមណ្ឌលប្រឹក្សាយោបល់បានណែនាំថាវីរុសនេះមានរោគសញ្ញាដូចជា៖

    – ក្តៅខ្លួនខ្លាំង និងឡើងកម្ដៅខ្លាំងមិនព្រមចុះទៅវិញ ប៉ុន្តែបើទោះទទួលបានជោគជ័យ ក៏គ្រុននោះនឹងវិលមកវិញឆាប់ៗ។

    – ដំណាក់កាលបន្ទាប់គឺការក្អកក្នុងរយៈពេលយូរ អ្នកដែលរងផលប៉ះពាល់ភាគច្រើនជាកុមារ។

    – មនុស្សពេញវ័យភាគច្រើនមានរោគសញ្ញាបំពង់ក រួមជាមួយឈឺក្បាល និងមិនស្រួលរាងកាយ។

    – វីរុសនេះគឺឆ្លងគ្នាខ្លាំងណាស់។

    – មនុស្សចាស់ និងក្មេង ងាយទទួលរងគ្រោះបំផុត ដូច្នេះត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះពួកគាត់។

    អត្ថបទ៖ លីដា
    ប្រភព៖ hk01

    Share This Post: