ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ប្រទេសថៃបានបញ្ជាក់ថា ក្នុងចំណោមអ្នកជំងឺទាំង ១៤នាក់ ដែលមានផ្ទុកវីរុសកូរ៉ូណា ពួកគេព្យាបាលជាសះស្បើយបាន ៥នាក់ហើយ

    BY autoadmin January 28, 2020
    ប្រទេសថៃបានបញ្ជាក់ថា ក្នុងចំណោមអ្នកជំងឺទាំង ១៤នាក់ ដែលមានផ្ទុកវីរុសកូរ៉ូណា ពួកគេព្យាបាលជាសះស្បើយបាន ៥នាក់ហើយ

    ខណៈដែលពិភពលោកកំពុងមានការព្រួយបារម្ភពីការឆ្លងរាលដាលយ៉ាងឆាប់រហ័សនៃជំងឺផ្លូវដង្ហើម ដែលបង្កដោយវីរុសកូរ៉ូណា (Novel Coronavirus) ហើយនៅក្នុងទីក្រុងវូហានប្រទេសចិនផ្ទាល់កំពុងខ្វះខាតកម្លាំងក៏ដូចជាសម្ភារៈវេជ្ជសាស្ត្រផងនោះ ប្រទេសថៃហាក់ដូចជាឈានមុខគេក្នុងការជួយសង្គ្រោះជីវិតអ្នកជំងឺយ៉ាងគួរឱ្យកត់សម្គាល់។ ពោលគឺគិតមកត្រឹមពេលនេះប្រទេសថៃបានប្រកាសថា ខ្លួនបានព្យាបាលអ្នកជំងឺឱ្យជាសះស្បើយបាន ៥នាក់ហើយ នៅក្នុងចំណោមអ្នកជំងឺត្រូវបានគេបញ្ជាក់ទាំងអស់ ១៤នាក់។

    បើយោងតាមការបង្ហោះរបស់ការិយាល័យព័ត៌មានជាតិនៃប្រទេសថៃ (National News Bureau of Thailand) នៅថ្ងៃអង្គារ ទី២៨ ខែមករា ឆ្នាំ២០២០នេះ ពួកគេបានបង្ហោះស្ថានភាពទូទៅនៃអ្នកជំងឺទាំង៨ ដោយមិនរាប់បញ្ជូល ៦ករណីថ្មីបន្ថែមថា៖

    ១. អ្នកជំងឺស្ត្រីវ័យ ៦១ឆ្នាំ មកពីទីក្រុងវូហាន បានជាសះស្បើយ និងត្រឡប់ទៅប្រទេសចិនវិញ កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០។

    ២. អ្នកជំងឺស្ត្រីវ័យ ៧៤ឆ្នាំ មកពីទីក្រុងវូហាន បានជាសះស្បើយ និងត្រឡប់ទៅប្រទេសចិនវិញ កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២០។

    ៣. អ្នកជំងឺស្ត្រីវ័យ ៧៣ឆ្នាំ បានទៅលេងទីក្រុងវូហាន បានជាសះស្បើយ និងត្រឡប់ទៅផ្ទះក្នុងប្រទេសថៃវិញ។

    ៤. អ្នកជំងឺបុរសវ័យ ៦៨ឆ្នាំ មកពីវូហាន បានជាសះស្បើយ និងត្រឡប់ទៅប្រទេសចិនវិញហើយ។

    ៥. អ្នកជំងឺស្ត្រីវ័យ មិនបញ្ជាក់អាយុ មកពីវូហាន បានជាសះស្បើយ និងត្រឡប់ទៅប្រទេសចិនវិញហើយ។

    ៦. អ្នកជំងឺស្ត្រីវ័យ ៣៣ឆ្នាំ មកពីវូហាន កំពុងព្យាបាលនៅមន្ទីរពេទ្យ Rajavithi ក្នុងទីក្រុងបាងកក។

    ៧. អ្នកជំងឺស្ត្រីវ័យ ៥៧ឆ្នាំ មកពីវូហាន កំពុងព្យាបាលនៅមន្ទីរពេទ្យ Bamrasnaradura ក្នុងទីក្រុងបាងកក។

    ៨. អ្នកជំងឺស្ត្រីវ័យ ៣ឆ្នាំ មកពីវូហាន កំពុងព្យាបាលនៅមន្ទីរពេទ្យ Hua-Hin របស់ប្រទេសថៃ។

    អត្ថបទ៖ លីដា

    Share This Post: