ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ក្រុមអ្នកស្រាវជ្រាវហុងកុងអះអាងថា ពួកគេបានរកឃើញវ៉ាក់សាំងការពារមេរោគ Coronavirus ហើយ តែត្រូវការពេលធ្វើតេស្តសាកល្បងសិន

    BY autoadmin January 29, 2020
    ក្រុមអ្នកស្រាវជ្រាវហុងកុងអះអាងថា ពួកគេបានរកឃើញវ៉ាក់សាំងការពារមេរោគ Coronavirus ហើយ តែត្រូវការពេលធ្វើតេស្តសាកល្បងសិន

    ស្របពេលដែរជំងឺរលាកផ្លូវដង្ហើមប្រភេទថ្មីបង្កឡើងដោយមេរោគ Coronavirus កាន់តែសាយភាយខ្លាំងឡើងៗនៅជុំវិញពិភពលោក ក្រុមអ្នកស្រាវស្រាវហុងកុងបានអះអាងថា ពួកគេបានបង្កើតវ៉ាក់សាំងការពារមេរោគដ៏កាចសាហាវនេះរួចហើយ តែគេនៅរង់ចាំពេលវេលាធ្វើតេស្តសាកល្បងវាតែប៉ុណ្ណោះ នេះបើយោងតាមសេចក្តីរាយការណ៍មួយចុះផ្សាយនៅក្នុងសារព័ត៌មានអេឡិចត្រូនិច South China Morning Post។

    លោកសាស្ត្រាចារ្យ Yuen Kwok-yung ដែលជាប្រធានផ្នែកស្រាវស្រាវ និងជាអ្នកជំនាញផ្នែកជំងឺឆ្លងប្រចាំនៅក្នុងសាកលវិទ្យាល័យហុងកុងបានបញ្ជាក់ថា ក្រុមការងាររបស់លោកពិតជាបានរកឃើញនូវវ៉ាក់សាំងថ្មីមួយសម្រាប់ប្រយុទ្ធប្រឆាំងនឹងមេរោគ Coronavirus ប្រាកដមែន តែយ៉ាងណាក្តីគេត្រូវការពេលវេលាយូរទៀតសម្រាប់ធ្វើការសាកល្បងវាឲ្យបានច្បាស់លាស់ជាមុនសិនមុននឹងដាក់ឲ្យប្រើប្រាស់ជាផ្លូវការ។

    ដំបូងឡើយគេត្រូវធ្វើការសាកល្បងជាមួយនឹងសត្វជាច្រើនប្រភេទជាពិសេសគឺសត្វកណ្តុរ ហើយបើដំណាក់កាលនេះទទួលបានជោគជ័យគេនឹងបន្តធ្វើការសាកល្បងលើខ្លួនមនុស្សតែម្តង។ ប្រសិនបើការសាកល្បងជាច្រើនដំណាក់កាលសុទ្ធតែបង្ហាញនូវលទ្ធផលវិជ្ជមាន គេនឹងដាក់វ៉ាក់សាំងនេះឲ្យប្រើប្រាស់ជាផ្លូវការភ្លាម។ យ៉ាងណាក្តី ដំណើរការដូចបានរៀបរាប់ខាងលើនេះត្រូវការពេលវេលាយូរណាស់ ហើយគេក៏មិនទាន់ប្រាកដថា វ៉ាក់សាំងថ្មីនោះមានប្រសិទ្ធភាពកម្រិតណាផងដែរ។ សូមបញ្ជាក់ថា គិតមកទល់នឹងពេលនេះចំនួនអ្នកកើតជំងឺរលាកផ្លូវដង្ហើមប្រភេទថ្មីបានកើតដល់ ៦០៥២ ករណីនៅជុំវិញពិភពលោក ក្នុងនោះនៅប្រទេសចិនមានចំនួន ៥៩៧៤ ករណី ហើយចិនមានចំនួនអ្នកស្លាប់រហូតដល់ ១៣២ ករណី៕

    លោកសាស្ត្រាចារ្យ Yuen Kwok-yung

    អត្ថបទ៖ ភក្តី

    Share This Post: