ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ក្រុមហ៊ុនខ្លះនៅប្រទេសជប៉ុនឲ្យបុគ្គលិកពីផ្ទះ ដើម្បីទប់ស្កាត់ការរីករាលដាលនៃមេរោគផ្លូវដង្ហើម

    BY autoadmin January 30, 2020
    ក្រុមហ៊ុនខ្លះនៅប្រទេសជប៉ុនឲ្យបុគ្គលិកពីផ្ទះ ដើម្បីទប់ស្កាត់ការរីករាលដាលនៃមេរោគផ្លូវដង្ហើម

    ក្រុមហ៊ុននានានៅក្នុងប្រទេសជប៉ុនកំពុងចាត់វិធានការបង្ការ ដើម្បីដោះស្រាយជាមួយនឹងការរីករាលដាលនៃវីរុសកូរ៉ូណា។ ក្រុមហ៊ុនខ្លះកំពុងប្រាប់បុគ្គលិកឱ្យធ្វើការពីផ្ទះ ប្រសិនបើពួកគេទើបតែចេញចូលប្រទេសចិន។ ជាក់ស្ដែងដូចក្រុមហ៊ុនពាណិជ្ជកម្មយក្ស Rakuten ក៏បានឱ្យដឹងថា ពួកគេបានដាក់គោលការណ៍ថ្មីឱ្យកម្មករ និងសមាជិកគ្រួសាររបស់ពួកគេ មិនថាអំឡុងពេលធ្វើការ ឬឈប់សម្រាក ពោលគឺចាប់ពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ តទៅតម្រូវឱ្យធ្វើការពីផ្ទះរយៈពេល ២សប្ដាហ៍។

    ក្រុមហ៊ុន Rakuten ក៏នឹងអនុញ្ញាតឱ្យស្ត្រីមានផ្ទៃពោះធ្វើការពីផ្ទះដោយមិនគិតពីហេតុផលពួកគេបានទៅប្រទេសចិនឬអត់ទេ ប្រសិនបើថៅកែរបស់ពួកគេផ្តល់ការយល់ព្រម។ ក្រុមហ៊ុននឹងពន្យាពេលធ្វើដំណើរអាជីវកម្មទៅ និងមកពីប្រទេសចិនផងដែរ។ ក្រុមហ៊ុនមូលបត្រធំជាងគេរបស់ជប៉ុនគឺក្រុមហ៊ុន Nomura Holdings ក៏កំពុងផ្តល់ជម្រើសដល់និយោជិករបស់ខ្លួន ក្នុងការធ្វើការពីផ្ទះរយៈពេល ២សប្តាហ៍ ដូចគ្នា។ គួរឱ្យដឹងដែរថា វីរុសកូរ៉ូណានៅពេលនេះបានធ្វើឱ្យចំនួនអ្នកស្លាប់កើនដល់ ១៧០នាក់ និងអ្នកឆ្លងជំងឺដែលបានបញ្ជាក់កើនដល់ ៧,៨១០នាក់ ៕

    អត្ថបទ៖ លីដា

    Share This Post: