ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ចំនួនអ្នកស្លាប់ដោយសារវីរុសកូរ៉ូណាបានកើនឡើង ខណៈគ្រប់តំបន់ក្នុងប្រទេសចិនមានករណីជំងឺនេះទាំងអស់

    BY autoadmin January 30, 2020
    ចំនួនអ្នកស្លាប់ដោយសារវីរុសកូរ៉ូណាបានកើនឡើង ខណៈគ្រប់តំបន់ក្នុងប្រទេសចិនមានករណីជំងឺនេះទាំងអស់

    ចំនួនអ្នកស្លាប់ដោយសារវីរុសកូរ៉ូណាបានកើនឡើងដល់ ១៧០នាក់ ហើយករណីថ្មីមួយទៀតត្រូវបានបញ្ជាក់នៅក្នុងប្រទេសទីបេ ដូច្នេះឥឡូវនេះវីរុសបានរាលដាលដល់គ្រប់តំបន់ទាំងអស់ក្នុងប្រទេសចិនដីគោកហើយ។ អាជ្ញាធរសុខាភិបាលចិនបាននិយាយថា មានករណីឆ្លងបានបញ្ជាក់ចំនួន ៧,៧១១ ករណីនៅក្នុងប្រទេស គិតត្រឹមថ្ងៃទី២៩ ខែមករា។ ការឆ្លងក៏បានរាលដាលដល់យ៉ាងហោចណាស់ ១៦ប្រទេសផ្សេងទៀត រួមទាំងកម្ពុជាយើងដែរ។ អង្គការសុខភាពពិភពលោក (WHO) នឹងជួបគ្នានៅថ្ងៃព្រហស្បតិ៍នេះ ដើម្បីពិភាក្សាថាតើវីរុសនេះបង្កជាគ្រោះអាសន្នផ្នែកសុខភាពសកល ឬទេ។

    លោក Tedros Adhanom Ghebreyesus អគ្គនាយកអង្គការសុខភាពពិភពលោកបានមានប្រសាសន៍ថា៖ «ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ការវិវត្តនៃវីរុសជាពិសេសនៅក្នុងប្រទេសមួយចំនួន ជាពិសេសការឆ្លងពីមនុស្សទៅមនុស្សកាន់តែគួរឱ្យមានការព្រួយបារម្ភ»។ ទោះបីជាចំនួននៅក្រៅប្រទេសចិននៅមានចំនួនតិចតួចក៏ដោយ ពួកគេនៅតែមានសក្តានុពលនៃការផ្ទុះឡើងកាន់តែធំ។ ខណៈពេលដែលមិនមានការព្យាបាលជាក់លាក់ ឬវ៉ាក់សាំងសម្រាប់វីរុសនេះ មនុស្សជាច្រើនដែលឆ្លងវាមានរោគសញ្ញាស្រាល ហើយជាសះស្បើយពីវាខ្លះរួចហើយដែរ។ ប៉ុន្តែវាក៏អាចបណ្តាលឱ្យមានការឆ្លងមេរោគផ្លូវដង្ហើមធ្ងន់ធ្ងរ និងបណ្តាលឱ្យស្លាប់ ដែលនេះហើយវាធ្វើឱ្យមានការស្លាប់រហូតដល់ ១៧០នាក់ នៅប្រទេសចិន។

    ដូចវីរុស Sars និងវីរុសផ្តាសាយដទៃដែរ មេរោគថ្មីនេះត្រូវបានគេគិតថា មានគ្រោះថ្នាក់ជាពិសេសចំពោះមនុស្សវ័យចំណាស់ និងមនុស្សដែលហៀបនឹងមានជំងឺ។ រហូតមកដល់ពេលនេះការឆ្លង និងការស្លាប់ភាគច្រើនត្រូវបានគេរាយការណ៍ថា មាននៅក្នុងខេត្តហ៊ូប៉ីប្រទេសចិន និងរដ្ឋធានីវូហានរបស់ខ្លួន ដែលជាចំណុចកណ្តាលនៃការផ្ទុះឡើង។ ទីក្រុងត្រូវបានបិទយ៉ាងមានប្រសិទ្ធិភាព ហើយប្រទេសចិនបានដាក់កម្រិតលើការដឹកជញ្ជូនជាច្រើន ដើម្បីទប់ស្កាត់ការរីករាលដាលនៃវីរុសនេះ។ ប្រជាជនដែលបាននៅខេត្តហ៊ូប៉ីក៏ត្រូវបានថៅកែរបស់ពួកគេ ប្រាប់ឱ្យធ្វើការពីផ្ទះរហូតដល់វាត្រូវបានគេគិតថា មានសុវត្ថិភាពសម្រាប់ពួកគេក្នុងការវិលត្រឡប់មកធ្វើការវិញ៕

    អត្ថបទ៖ លីដា

    Share This Post: