ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    បុរសម្នាក់គាំងបេះដូងដួលសន្លប់តាមផ្លូវ គ្មាននរណាម្នាក់ចូលមកជួយ ព្រោះស្មានតែមានវីរុសកូរ៉ូណា ទុកគាត់ចោលរហូតដល់ស្លាប់បាត់បង់ជីវិត (មានវីដេអូ)

    BY autoadmin January 30, 2020
    បុរសម្នាក់គាំងបេះដូងដួលសន្លប់តាមផ្លូវ គ្មាននរណាម្នាក់ចូលមកជួយ ព្រោះស្មានតែមានវីរុសកូរ៉ូណា ទុកគាត់ចោលរហូតដល់ស្លាប់បាត់បង់ជីវិត (មានវីដេអូ)

    អូស្ត្រាលី៖ បុរសម្នាក់បានស្លាប់យ៉ាងអាណោចអាធ័មនៅលើដងផ្លូវ ដោយសារតែបញ្ហាគាំងបេះដូង ហើយអ្វីដែលជារឿងសោកស្តាយបំផុតនោះគឺគ្មាននណាម្នាក់ហ៊ានទៅក្បែរគាត់ដើម្បីធ្វើចលនាបេះដូង (CPR) ឲ្យគាត់ ឬជួយគាត់ដោយវិធីណាមួយឡើយ ព្រោះគេគិតថា គាត់ទំនងជាកើតមានជំងឺរលាកផ្លូវដង្ហើមប្រភេទថ្មីបង្កឡើងដោយវីរុសកូរ៉ូណា។ ហេតុការណ៍នេះបានកើតឡើងនៅក្បែភោជនីយដ្ឋានចិនមួយកន្លែងក្នុងក្រុងចិន (China Town) នៅឯទីក្រុងស៊ីដនី ប្រទេសអូស្រ្តាលី។ ជនរងគ្រោះត្រូវបានស្គាល់ត្រឹមថា ជាជនជាតិចិនដែលមានអាយុ ៦០ ឆ្នាំ។

    សូមបញ្ជាក់ជូនថា ក្រោយវីរុសកូរ៉ូណា ដែលមានដើមកំណើតនៅក្នុងទីក្រុងវូហាន ប្រទេសចិនបានផ្ទុះការរាតត្បាតឡើងគេសង្កេតឃើញថា ប្រជាពលរដ្ឋមានដើមកំណើតអាស៊ីជាច្រើននាក់ជាពិសេសគឺជនជាតិចិនតែម្តង ដែលកំពុងរស់នៅក្នុងតំបន់អឺរ៉ុប ហាក់ត្រូវបានគេរើសអើងជាខ្លាំង ព្រោះតែគេខ្លាចប្រជាពលរដ្ឋទាំងនោះមានផ្ទុកនូវវីរុសកូរ៉ូណា និងអាចចម្លងទៅកាន់ពួកគេបាន។

    ជាក់ស្តែងដូចក្នុងករណីខាងលើនេះអីចឹង ប្រសិនបើមានការជួយសង្គ្រោះជនរងគ្រោះដែលបានដួលសន្លប់នៅលើដងផ្លូវទាន់ពេលវេលានោះ ម្លេះគាត់នឹងមិនត្រូវស្លាប់បាត់បង់ជីវិតនោះទេ។ យ៉ាងណាក្តី ស្ថិតនៅក្នុងហេតុការណ៍ដូចខាងលើនេះគ្មាននណាម្នាក់ហ៊ានទៅជួយជនរងគ្រោះឡើយ រួមទាំងជនជាតិចិនខ្លួនឯងផង ព្រោះគេខ្លាចជនរងគ្រោះមានផ្ទុកនូវវីរុសកូរ៉ូណា។ សូមបញ្ជាក់ផងដែរថា គិតមកទល់នឹងពេលនេះជនរងគ្រោះដោយវីរុសកូរ៉ូណាបានកើនឡើងដល់ ៧ ៧០០ ពាន់ករណីនៅទូទាំងពិភពលោក ហើយក្នុងនោះនៅប្រទេសអូស្រ្តាលីក៏មាន ៥ ករណីផងដែរ ខណៈចំនួនអ្នកស្លាប់នៅក្នុងប្រទេសចិនបានកើតដល់ ១៧០ នាក់៕

    អត្ថ​បទ៖ ភក្តី

    Share This Post: