ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    យុវជនសតិមិនប្រក្រតីម្នាក់ត្រូវគ្រួសារយកទៅទុកចោលរហូតដល់ស្លាប់ ក្រោយសង្ស័យថា មានផ្ទុកនូវវីរុសកូរ៉ូណា

    BY autoadmin February 1, 2020
    យុវជនសតិមិនប្រក្រតីម្នាក់ត្រូវគ្រួសារយកទៅទុកចោលរហូតដល់ស្លាប់ ក្រោយសង្ស័យថា មានផ្ទុកនូវវីរុសកូរ៉ូណា

    ចិន៖ ខណៈដែលជំងឺរលាកផ្លូវដង្ហើមប្រភេទថ្មីបង្កឡើងដោយវីរុសកូរ៉ូណាកំពុងតែរាតត្បាតខ្លាំងនោះ ហេតុការណ៍អកុសលជាច្រើនក៏បានកើតឡើងព្រមគ្នាដែរ តួយ៉ាងដូចជាករណីម៉ាស់ឡើងថ្លៃបង្កឲ្យមានជម្លោះរវាងអ្នកលក់និងអ្នកទិញ ការបំពុលព័ត៌មានធ្វើការមានភាពច្របូកច្របល់ក្នុងសង្គម និងការមិនទុកចិត្តគ្នាបង្កឲ្យមានការរើសអើង ចំពោះបុគ្គលមួយចំនួនដែលគេសង្ស័យថា មានផ្ទុកវីរុសកូរ៉ូណាដើម។

    ជាក់ស្តែងមានយុវជនអាយុ ១៧ ឆ្នាំម្នាក់ដែលមានសតិមិនប្រក្រតីត្រូវបានគេរាយការណ៍ថា បានស្លាប់បាត់បង់ជីវិតក្រោយគ្រួសារបានសម្រេចទុកគាត់ដាច់ដោយឡែកពីគេរយៈពេល ៦ថ្ងៃ ព្រោះតែសង្ស័យថា គាត់មានផ្ទុកនូវវីរុសកូរ៉ូណា។ យុវជនរងគ្រោះត្រូវបានគេស្គាល់ថាមានឈ្មោះ Pu Cheng កំពុងរស់នៅក្នុងក្រុង Huanggang ភាគខាងកើតខេត្តហ៊ូប៉េ ប្រទេសចិន។

    បើតាមការចុះផ្សាយនៅក្នុងសារព័ត៌មានបរទេសបានឲ្យដឹងថា កាលពី ៦ ថ្ងៃមុន​ ពោលគឺនៅចន្លោះពេលដែលវីរុសកូរ៉ូណាកំពុងតែរាតត្បាតខ្លាំងនោះ យុវជន Pu Cheng​ មានអាការៈប្លែកខុសធម្មតាដោយរូបគាត់បានក្តៅខ្លួនខ្លាំង ក្អក កណ្តាស់ញឹកញាប់ ដែលធ្វើឲ្យគេសង្ស័យថា រូបគាត់អាចនឹងមានផ្ទុកនូវវីរុសកូរ៉ូណា ខណៈដែលតាមការពិតទៅយុវជនអភ័ព្វរូបនេះគ្រាន់តែមានជំងឺផ្ដាសាយធម្មតាប៉ុណ្ណោះ។ ជាមនុស្សពិការខួក្បាល ដើរមិនរួច និយាយមិនបានច្បាស់ និងត្រូវនៅឯកោតែម្នាក់ឯងដោយគ្រាន់តែមានអាហារញ៉ាំតិចតួចនោះ យុវជន Pu Cheng​ បានដាច់ខ្យល់ស្លាប់តែម្នាក់យ៉ាងអាណោធអាធ័ម ក្រោយស្ថិតក្នុងស្ថានភាពអាក្រក់នេះអស់រយៈពេល ៦ ថ្ងៃជាប់គ្នា។

    ស្ថិតក្នុងស្ថានភាពនេះដែរ គេពិបាកស្អីបន្ទោសឲ្យអ្នកណាម្នាក់ ឬឲ្យនណាម្នាក់មកទទួលខុសត្រូវលើការស្លាប់នេះណាស់ ព្រោះជំងឺពិតជាបានរាតត្បាតគួរឲ្យភ័យខ្លាចពិតមែនដែលគេត្រូវតែធ្វើរឿងមួយចំ​នួនដើម្បីការពារខ្លួន ខណៈយុវជនរងគ្រោះជាមនុស្សពិការខួរក្បាលមិនអាចនិយាយដឹងខុសត្រូវ និងមិនអាចនិយាយបកស្រាយពីអាការៈពិតប្រាកដនៅក្នុងខ្លួនឲ្យបានច្បាស់លាស់នោះទេ៕

    អត្ថបទ៖ ភក្តី

    Share This Post: