ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ប្រទេសមួយទៀតនៅក្នុងតំបន់អាស៊ី រកឃើញមានអ្នកផ្ទុកវីរុសកូរ៉ូណាជាលើកដំបូង

    BY autoadmin January 31, 2020
    ប្រទេសមួយទៀតនៅក្នុងតំបន់អាស៊ី រកឃើញមានអ្នកផ្ទុកវីរុសកូរ៉ូណាជាលើកដំបូង

    ប្រទេសសិង្ហបុរី និងជប៉ុនបានរកឃើញអ្នកផ្ទុកវីរុសកូរ៉ូណាចំនួន០៣ករណីបន្ថែមទៀត ហើយនៅប្រទេសឥណ្ឌាទើបតែរកឃើញអ្នកផ្ទុកវីរុសលើកដំបូង ចំណែកហ្វីលីពីន ដែលជាប្រទេសនៅតំបន់អាស៊ីក៏ទើបតែរកឃើញអ្នកផ្ទុកវីរុសនេះជាលើកដំបូងផងដែរ។ សម្រាប់នៅក្នុងប្រទេសហ្វីលីពីន វីរុសកូរ៉ូណាត្រូវបានគេរកឃើញនៅក្នុងខ្លួនស្ត្រីជនជាតិចិនម្នាក់អាយុ ៣៨ ឆ្នាំ ដែលបានធ្វើដំណើរមកពីទីក្រុងវូហាន និងបានមកដល់ហ្វីលីពីនតាំងពីថ្ងៃទី២១ ខែមករា ម្ល៉េះ។ បច្ចុប្បន្នស្ត្រីជនជាតិចិនរូបនេះត្រូវបានអាជ្ញាធរសុខាភិបាលហ្វីលីពីនយកទៅព្យាបាលនៅក្នុងមន្ទីរពេទ្យរដ្ឋមួយ ដោយទុកឲ្យនៅដាច់ដោយឡែកពីអ្នកជំងឺផ្សេងទៀត។

    ជាមួយគ្នានេះដែរ អ្នកផ្សេងទៀតចំនួន ២៣នាក់ ដែលបានធ្វើដំណើរមកហ្វីលីពីនរួមគ្នាជាមួយនឹងស្រ្តីរងគ្រោះខាងលើ កំពុងត្រូវបានគេតាមដាន និងពិនិត្យសុខភាពជាញឹកញាប់ផងដែរ តែគេពុំទាន់រកឃើញថាពួកគេមានផ្ទុកវីរុសកូរ៉ូណានោះទេ។ ដោយឡែកនៅក្នុងប្រទេសជប៉ុន និងសិង្ហបុរីឯណោះវិញ សុទ្ធតែបានរកឃើញ ៣ ករណីបន្ថែមទៀត ដែលធ្វើឲ្យតួលេខអ្នកផ្ទុកវីរុសកូរ៉ូណានៅក្នុងប្រទេសទាំងពីរនេះបានកើនដល់ ១៣ ករណី។ សូមបញ្ជាក់ថា បើគិតមកទល់នឹងពេលនេះចំនួនផ្ទុកវីរុសកូរ៉ូណានៅជុំវិញពិភពលោកបានកើនដល់ជាង ៩ ០០០ ករណី និងមានអ្នកស្លាប់នៅក្នុងប្រទេសចិនកើនដល់ជាង ២០០ នាក់៕

    រដ្ឋមន្រ្តីក្រសួងសុខាភិបាលហ្វីលីពីន លោក Francisco Duque

    អត្ថបទ៖ ភក្តី

    Share This Post: