ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អស់ពីមួយចូលមួយ! អូស្ដ្រាលីនឹងត្រូវប្រឈមជាមួយរលកកម្ដៅដល់៤៥អង្សាសេ ខណៈភ្លើងឆេះព្រៃនៅមិនទាន់រលត់

    BY autoadmin January 31, 2020
    អស់ពីមួយចូលមួយ! អូស្ដ្រាលីនឹងត្រូវប្រឈមជាមួយរលកកម្ដៅដល់៤៥អង្សាសេ ខណៈភ្លើងឆេះព្រៃនៅមិនទាន់រលត់

    រលកកម្ដៅខ្លាំងនឹងសាយភាយពាសពេញប្រទេសអូស្ត្រាលី ដែលវានឹងនាំមកនូវសីតុណ្ហភាព ៤៥អង្សាសេ និងការកើនឡើងហានិភ័យនៃភ្លើងឆេះ ខណៈដែលប្រទេសនេះកំពុងប្រឈមស្រាប់។ កម្ដៅនឹងឡើងដល់ ៣៨អង្សាសេ នៅភាគខាងលិចស៊ីដនី ប៉ុន្តែទីក្រុងមែលប៊ននឹងក្លាយជាទីក្រុងដែលក្តៅបំផុត ដែលវានឹងមានសីតុណ្ហភាពឡើងដល់ ៤៣អង្សា ធ្វើឱ្យកីឡាវាយកូនបាល់អូស្រ្តាលីកាន់តែមានភាពពិបាក។ ប្រតិបត្តិករទីផ្សារថាមពលបានចេញការព្រមានកម្រិត ២ សម្រាប់រដ្ឋ Victoria ដើម្បីលើកទឹកចិត្តដល់ការផលិតអគ្គិសនី ចំពេលមានការភ័យខ្លាចថាប្រជាជន់នឹងប្រើម៉ាស៊ីនត្រជាក់កាន់តែច្រើនក្នុងស្ថានភាពបែបនេះ។

    គិតត្រឹមព្រឹកថ្ងៃសុក្រគេមិនរំពឹងថាមានការដាច់ចរន្តអគ្គិសនីទេ ប៉ុន្តែប្រតិបត្តិករកំពុងឃ្លាំមើលស្ថានការណ៍នេះយ៉ាងយកចិត្តទុកដាក់។ រលកកម្ដៅត្រូវបានគេរំពឹងថា នឹងត្រូវបានអមដោយសំណើមខ្លាំង ព្យុះ និងទឹកជំនន់ ដែលអាចកើតមាននៅរដ្ឋ Victoria ក្នុងថ្ងៃអាទិត្យ។ ភាគខាងជើងនៃរដ្ឋ Victoria នឹងក្លាយជាតំបន់ក្តៅបំផុត ដែលនឹងមានសីតុណ្ហភាពដល់ទៅ ៤៥អង្សាសេ។ ការឡើងកម្តៅនេះបានធ្វើឱ្យមានការភ័យខ្លាចជាថ្មីនៃភ្លើងឆេះព្រៃបន្ថែមទៀត បន្ទាប់ពីប្រទេសនេះបានទទួលភាពត្រជាក់មិនទាន់បានប៉ុន្មាន។ អាកាសធាតុក្ដៅនឹងបន្តពីថ្ងៃព្រហស្បតិ៍ដល់ចុងសប្តាហ៍ ដោយបង្កើនកម្រិតគ្រោះថ្នាក់អគ្គិភ័យ បន្ទាប់មកនឹងបណ្តាលឱ្យមានខ្យល់បក់បោកយ៉ាងខ្លាំង នៅភាគឦសាន និងភ្លៀងនៅថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ។ ប៉ុន្តែទឹកភ្លៀងមិនត្រូវបានគេរំពឹងថា នឹងធ្លាក់ចុះនៅទូទាំងរដ្ឋបានច្រើននោះទេ៕

    អត្ថបទ៖ លីដា

    Share This Post: