អន្តរជាតិ
អ្នករត់តាក់ស៊ីថៃម្នាក់ឆ្លងវីរុសកូរ៉ូណា ហើយគាត់គ្មានប្រវត្តិធ្វើដំណើរទៅលេងប្រទេសចិននោះឡើយ
BY autoadmin
January 31, 2020
មន្ត្រីសុខាភិបាលថៃបាននិយាយថា មានមនុស្ស ៥នាក់បន្ថែមទៀត ត្រូវបានធ្វើតេស្តវិជ្ជមានចំពោះវីរុសកូរ៉ូណានៅក្នុងប្រទេស រួមទាំងពលរដ្ឋខ្លួនម្នាក់ដែលមិនមានប្រវត្តិធ្វើដំណើរទៅប្រទេសចិននោះឡើយ។ ក្រសួងសុខាភិបាលរបស់ថៃគ្រាន់តែបញ្ជាក់ថា ពលរដ្ឋខ្លួនដែលឆ្លងម្នាក់នោះជាអ្នករត់តាក់ស៊ី ប៉ុន្តែមិនបានបញ្ជាក់អ្វីឱ្យលម្អិតនោះទេ។ ការប្រកាសនេះបានធ្វើឱ្យតួលេខសរុបនៃករណីឆ្លងវីរុសកូរ៉ូណានៅក្នុងប្រទេសថៃមានដល់១៩។ ក្រៅពីអ្នកបើកបរតាក់ស៊ី ដែលមិនបញ្ចេញឈ្មោះ អ្នកជំងឺ ២នាក់ផ្សេងទៀត គឺជាអ្នកទេសចរចិនមកពីខេត្តហ៊ូប៉ី៕

អត្ថបទ៖ លីដា
ប្រភព៖ khaosodenglish