អន្តរជាតិ
(Update): ចំនួនអ្នកស្លាប់ដោយសារវីរុសកូរ៉ូណាកើនដល់ ២៥៩នាក់ហើយ ឯអ្នកឆ្លងឡើងដល់ជិត ១២ ០០០នាក់
BY autoadmin
February 1, 2020
ចំនួនអ្នកស្លាប់ដែលត្រូវបានបញ្ជាក់ពីការផ្ទុះឡើងនៃវីរុសកូរ៉ូណាបានកើនឡើងដល់ ២៥៩នាក់ ខណៈដែលអាជ្ញាធរនៅក្នុងខេត្តហ៊ូប៉ីនៅថ្ងៃសៅរ៍ ទី១ ខែកុម្ភៈ ឆ្នាំ២០២០ បានរាយការណ៍ថា មានអ្នកស្លាប់ថ្មីចំនួន ៤៥នាក់ ហើយ ១នាក់ទៀត គឺនៅឆុងឈីង។ នៅក្នុងរបាយការណ៍បច្ចុប្បន្នភាពប្រចាំថ្ងៃរបស់ខ្លួន គណៈកម្មាធិការសុខាភិបាលខេត្តក៏បាននិយាយផងដែរថា ករណីឆ្លងថ្មីនៅហ៊ូប៉ីបានបន្តកើនឡើងក្នុងល្បឿនថេរ ដោយមានចំនួន ១,៣៤៧នាក់ បន្ថែមទៀត។ នៅទូទាំងប្រទេសមានករណីថ្មីចំនួន ៣,១០២ គិតត្រឹមថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០។ យោងតាមគណៈកម្មាធិការសុខភាពជាតិបានឱ្យដឹងថា ចំនួនអ្នកជំងឺបានបញ្ជាក់បច្ចុប្បន្នមានចំនួនសរុប ១១ ៩៤៦នាក់ គិតត្រឹមថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២០៕





អត្ថបទ៖ លីដា