ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    សហរដ្ឋអាមេរិកហាមឃាត់មិនឱ្យបរទេសណាម្នាក់ ដែលទើបទៅលេងប្រទេសចិនចូលក្នុងប្រទេសរបស់ខ្លួននោះទេ

    BY autoadmin February 1, 2020
    សហរដ្ឋអាមេរិកហាមឃាត់មិនឱ្យបរទេសណាម្នាក់ ដែលទើបទៅលេងប្រទេសចិនចូលក្នុងប្រទេសរបស់ខ្លួននោះទេ

    សហរដ្ឋអាមេរិកបានប្រកាសអាសន្នសុខភាពសាធារណៈជុំវិញការរីករាលដាលនៃវីរុសកូរ៉ូណា ហើយបាននិយាយថា ខ្លួននឹងបដិសេធការចូលមកអាមេរិក ចំពោះជនបរទេសណាដែលបានទៅលេងប្រទេសចិនក្នុងរយៈពេលពីរសប្តាហ៍ចុងក្រោយនេះ។ ចំពោះពលរដ្ឋអាមេរិកដែលវិលត្រឡប់មកពីខេត្តហ៊ូប៉ី ដែលជាខេត្តនៃការផ្ទុះឡើងនៃជំងឺនេះនឹងត្រូវដាក់ឱ្យដាច់ដោយឡែករយៈពេល ១៤ថ្ងៃ។ រំលឹកដែរថា ចាប់តាំងពីវីរុសបានផ្ទុះឡើងនៅក្នុងខែធ្នូ មានករណីជិត ១០,០០០ នៃវីរុសថ្មីត្រូវបានបញ្ជាក់ ហើយភាគច្រើននៃពួកគេនៅក្នុងប្រទេសចិន។ មានករណីជាង ១០០ករណី ត្រូវបានរាយការណ៍នៅក្រៅប្រទេសចិនពីក្នុង២២ប្រទេស។

    កាលពីថ្ងៃសុក្រទីក្រុងប៉េកាំងបាននិយាយថា ចំនួនអ្នកស្លាប់បានកើនឡើងពី ៤៥នាក់ ដល់ ២៥៨នាក់ ដែលពួកគេទាំងអស់គឺនៅក្នុងប្រទេសចិន និង ២៤៩នាក់ នៅខេត្តហ៊ូប៉ីទាំងមូល។ មុននេះបន្ដិចក៏បានលេចចេញថា ចំនួនករណីឆ្លងវីរុសថ្មីនៅលើពិភពលោកបានវ៉ាដាច់ចំនួនជំងឺសារទៅទៀត ដែលកាលនោះ SARS បានឆ្លងរាលដាលរាប់សិបប្រទេសនៅឆ្នាំ២០០៣។ កាលនោះជំងឺសារបានឆ្លងប្រហែល ៨,១០០ករណី ហើយជំងឺសារក៏ស្រដៀងនឹងវីរុសកូរ៉ូណានេះដែរ ដែលសុទ្ធតែជាប្រភេទធ្វើឱ្យមានបញ្ហាផ្លូវដង្ហើម និងបានរាលដាលរហូតដល់ទៅ ៨ខែ ទម្រាំអស់។ ជាសរុបមនុស្ស ៧៧៤នាក់ ត្រូវបានសម្លាប់ដោយសាជំងឺសារ៕

    អត្ថបទ៖ លីដា

    Share This Post: